×

គ្រាន់តែតារាសម្តែងស្រីម្នាក់ដោះស្បែកជើងអង្គុយបត់ជើងលើយន្តហោះក៏ត្រូវមហាជនមួយចំនួនរិះគន់

ចិន៖ Li Yitong គឺជាតារាសម្តែងស្រីម្នាក់ដ៏មានប្រជាប្រិយភាពនៅប្រទេសចិនដែលមានវត្តមានក្នុងភាពយន្តជាច្រើនដូចជា Legend of the Condor Heroes, Blooding Romance, Love Between and Devil ជាដើមជាហេតុធ្វើឱ្យតារាស្រីរូបនេះទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់។

យ៉ាងណាមិញ ថ្មីៗនេះតារាស្រីវ័យ ៣២ឆ្នាំរូបនេះកំពុងត្រូវបានមហាជនមួយចំនួនរិះគន់ បន្ទាប់ពីរូបភាពមួយសន្លឹកដែលនាងដោះស្បែកជើងអង្គុយបត់ជើងលើកៅអីខណៈពេលដែលនាងកំពុងហោះហើរឆ្ពោះទៅទីក្រុងឆាងសា។

មតិរិះគន់បានលើកឡើងថា នាងគួរតែស្នើរសុំស្បែកជើងផ្ទាត់មួយគូដើម្បីពាក់ជាជាងអង្គុយជើងទទេរបែបនេះមើលទៅដូចគ្មានអនាម័យឡើយ។ ទោះជាយ៉ាងណា ក៏មានមតិមួយចំនួនបានលើកឡើងថា ទង្វើមួយនេះមិនមានអ្វីខុសឆ្គង និងមិនបានប៉ះពាល់ដល់អ្នកដទៃផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង