×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Messi ត្រៀមបង្ហាញខ្លួនជាកីឡាកររបស់ក្រុម Inter Miami បន្ទាប់ពីបានទៅដល់អាមេរិក

តារាឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានទៅដល់រដ្ឋផ្លរីដា មុននឹងចុះហត្ថលេខាលើការផ្ទេរទៅកាន់ក្លិប Inter Miami នៃក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក។

រូបភាពទូរទស្សន៍អាហ្សង់ទីនបានបង្ហាញពីការទៅដល់របស់ Messi ជាមួយនឹងសមាជិកគ្រួសាររបស់គាត់ បានដើរចេញពីក្នុងយន្តហោះឯកជនមួយ នៅអាកាសយានដ្ឋាននៅជាប់នឹងកីឡដ្ឋាន Inter Miami ក្នុងទីក្រុង Fort Lauderdale នាថ្ងៃអង្គារ។

ម្ចាស់ជើងឯកពានរង្វាន់ World Cup ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ២ ឆ្នាំកន្លះ ដែលទទួលបានប្រាក់បៀវត្សរ៍ចំនួន ៦០ លានដុល្លារក្នុងមួយឆ្នាំ។ គាត់នឹងបង្ហាញខ្លួនជាសាធារណៈនៅចំពោះមុខអ្នកគាំទ្រ Inter Miami នៅក្នុងព្រឹត្តិការណ៍មួយនៅកីឡដ្ឋាន នាថ្ងៃអាទិត្យ។

Messi បាននិយាយនៅក្នុងបទសម្ភាសជាមួយកម្មវិធីទូរទស្សន៍អាហ្សង់ទីនថា៖ “ពួកយើងសប្បាយចិត្តនឹងការសម្រេចចិត្តដែលពួកយើងបានធ្វើ។ (ខ្ញុំ) បានត្រៀមខ្លួន និងចង់ទទួលបានការប្រកួតប្រជែង និងការផ្លាស់ប្តូរថ្មី។”

គាត់បានបន្ថែមថា៖ “ឆន្ទៈ និងការគិតរបស់ខ្ញុំនឹងមិនផ្លាស់ប្តូរទេ ហើយខ្ញុំនឹងព្យាយាម ទោះនៅទីណាក៏ដោយ ត្រូវតែផ្តល់ឱ្យអស់ពីសមត្ថភាពសម្រាប់ខ្លួនឯង និងក្លិបថ្មីរបស់ខ្ញុំ ហើយបន្តបង្ហាញសមត្ថភាពក្នុងកម្រិតខ្ពស់បំផុត”។

Messi គឺជាកំពូលកីឡាករបាល់ទាត់ទីមួយ ដែលបានផ្ទេរទៅកាន់ក្លិប MLS និងជាកីឡាករដ៏អស្ចារ្យបំផុតដែលទៅប្រកបអាជីពនៅសហរដ្ឋអាមេរិក ចាប់តាំងពីកីឡាករប្រេស៊ីល Pele បានចុះហត្ថលេខាសម្រាប់ក្លិប New York Cosmos កាលពីឆ្នាំ១៩៧៥។

កីឡាករបាល់ទាត់ល្បីៗជាច្រើនផ្សេងទៀត បានចូលរួមជាមួយ MLS ជាច្រើនឆ្នាំកន្លងមក រួមមានវីរបុរសហូឡង់ Johan Cruyff ក្នុងឆ្នាំ២៩៧៩ កីឡាករអាល្លឺម៉ង់ Franz Beckenbauer ក្នុងឆ្នាំ ១៩៧៧ កីឡាករអង់គ្លេស David Beckham ក្នុងឆ្នាំ២០០៧ ខ្សែប្រយុទ្ធបារាំង Thierry Henry ក្នុងឆ្នាំ ២០១០ ខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney ក្នុងឆ្នាំ២០១៨ និងខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ក្នុងឆ្នាំ២០១៨៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង