×

ថ្មីហ្មង! “បាទមេ” សប្តាហ៍នេះ អ្នកចំណូលថ្មីមកដល់ភ្លាមនាំមេកូរពេញកន្លែងធ្វើការមួយរំពេច

ភ្នំពេញ៖ មេចំរុង សម្រេចចិត្តដក ពូណុយ ចេញពីក្រុមហ៊ុនដោយមិនរង់ចាំយូរបន្ទាប់ពី ពូណុយ បានសាងកំហុសធ្វើឱ្យមេចំរុងខឹង។ មិនត្រឹមតែដកចេញពីក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងចេញបម្រាមមិនឱ្យ ពូណុយ ចូលកន្លែងធ្វើការទៀតផង។

ដកបុគ្គលិកចាស់ជំនួសដោយបុគ្គលិកថ្មីក្រោយនេះហាក់មានភាពចុះសម្រុងជាមួយ មេចំរុង ជាខ្លាំង គ្រាន់តែឈានជើងចូលដល់បន្ទប់ធ្វើការភ្លាម ទាំងមេ ទាំងកូនចៅនាំគ្នានិយាយភាសាបារាំងដាក់គ្នាធ្វើឱ្យ ស្រីតុ ស្រីឡាង និងណាំវ៉ា នាំគ្នាធ្វើមុខឆ្ងល់ដោយសារស្តាប់មិនយល់មេ ហើយកូនចៅទាំង ២នាក់នាំគ្នានិយាយពីអ្វី។

ដូចនេះរង់ចាំមើលថា បុគ្គលិកថ្មីនេះនឹងនាំសំណើចដល់ក្រុមការងារ និងទស្សនិកជនដល់កម្រិតណា កុំភ្លេចរង់ចាំទស្សនាយប់នេះទាំងអស់គ្នាវេលាម៉ោង ៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង