×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

FIFA សម្រេចដាក់បម្រាមលើក្លិប Al Nassr មិនឱ្យទិញកីឡាករថ្មី

ក្លិប Al-Nassr ដែលមានខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងប្រកបអាជីពនៅទីនោះ ត្រូវបានសហព័ន្ធបាល់ទាត់ពិភលោក FIFA ដាក់បម្រាម មិនឱ្យនាំចូលកីឡាករថ្មីរយៈពេល ៣ រដូវកាល។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

មូលហេតុនាំអោយ FIFA សម្រេចបែបនេះ ព្រោះតែក្លិបនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតមួយនេះមិនបានបំពេញកាតព្វកិច្ចបង់ប្រាក់ដែលជំពាក់ទៅឱ្យក្លិប Leicester City នៅលីគកំពូលអង់គ្លេសចំពោះការផ្ទេរកីឡាករ Ahmed Musa កាលពីឆ្នាំ ២០១៨។ ទឹកប្រាក់ដែលជំពាក់នោះគឺប្រមាណ ៤០ ម៉ឺនផោនបូកនឹងការចំណាយផ្សេងៗទៀត។ យ៉ាងណាមិញ Al-Nassr កំពុងព្យាយាមដោះស្រាយបញ្ហា ហើយចង់មានចេតនាបង់ប្រាក់ជំពាក់ទៅឱ្យ Leicester ដើម្បីបញ្ចប់រឿង។

ទន្ទឹមនឹងនោះដែរ FIFA បានបញ្ជាក់ថា បើសិនជាបំណុលនត្រូវបានទូទាត់ នោះបម្រាមនឹងត្រូវបានដកភ្លាម។ មកទល់ពេលនេះ មិនទាន់មានការបង្ហាញថា ហេតុអីបានជាក្លិប Al-Nassr មិនទូទាត់ប្រាក់បំណុលនេះឱ្យ Leicester ហើយបន្តមិនសងរហូតដល់ទទួលបម្រាមពី FIFA។

Al-Nassr គឺជាក្លិបដ៏ធំមួយរបស់លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។ ក្លិបនេះមានធនធានសន្ធឹកសន្ធាប់ ហើយហ៊ានចំណាយថវិកាជាច្រើនក្នុងការផ្ទេរចូលកីឡាករ។ តួយ៉ាង ពួកគេបានផ្ទេរចូលខ្សែប្រយុទ្ធ Cristiano Ronaldo ដោយហ៊ានឱ្យកុងត្រារយៈពេល ២ ឆ្នាំ ក្នុងមួយឆ្នាំទទួលបានប្រាក់ឈ្នួលដល់ទៅ ១៧៥ លានផោនឯណោះ។ Ronaldo លេងឱ្យ Al-Nassr ចំនួន ១៩ ប្រកួត និងស៊ុតចូល ១៦ គ្រាប់ ផងដែរ មកទល់ពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង