
កីឡាករចំណូលថ្មី Lionel Messi ត្រូវបានបង្ហាញជាផ្លូវការទៅកាន់អ្នកគាំទ្រច្រើនកុះករ នៅឯកីឡដ្ឋាន DRV PNK របស់ក្រុម Inter Miami នៅសហរដ្ឋអាមេរិក។
អ្នកគាំទ្រប្រហែល ២ម៉ឺននាក់បានរង់ចាំក្រោមភ្លៀងផ្គរ ដើម្បីមើលម្ចាស់ជយលាភី Ballon d’Or ៧សម័យដែលបានផ្តល់អាវលេខ១០។ នៅក្នុងសុន្ទរកថាខ្លីមួយអេស្ប៉ាញ Messi វ័យ ៣៦ ឆ្នាំបានថ្លែងអំណរគុណដល់អ្នកគាំទ្រ។
ខ្សែប្រយុទ្ធអាហ្សង់ទីនដែលឈ្នះពានរង្វាន់ World Cup ចូលរួមជាមួយក្លិបនៃក្របខណ្ឌ Major League Soccer (MLS) ក្នុងកិច្ចសន្យារហូតដល់ដំណាច់ឆ្នាំ ២០២៥។ គាត់នឹងត្រូវជួបជាមួយខ្សែបម្រើការពារ Sergio Busquets ដែលជាអតីតមិត្តរួមក្រុមនៅក្លិប Barcelona ដែលបានចុះកុងត្រាជាមួយក្លិប Miami រហូតដល់ឆ្នាំ២០២៥ ផងដែរ។ Busquets ក៏ត្រូវបានបង្ហាញជាផ្លូវការក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្ងៃអាទិត្យកន្លងទៅ។
Messi បានដើរចូលទៅទីលានប្រកបដោយកិត្តិយសបំផុត និងបានទទួលអាវលេខ១០។ ក្នុងពិធីនេះ ម្ចាស់ជើងឯក Super Bowl ៧សម័យកាលលោក Tom Brady និងម្ចាស់ជើងឯក NBA ៤សម័យកាល Stephen Curry ក៏បានស្វាគមន៍ការមកដល់របស់ Messi តាមរយៈវីដេអូផងដែរ៕

Soccer Football – Inter Miami CF unveil Lionel Messi – DRV PNK Stadium, Fort Lauderdale, Florida, United States – July 16, 2023 New Inter Miami signing Lionel Messi poses with a club shirt with owners Jorge Mas, Jose R. Mas and David Beckham during the unveiling REUTERS/Marco Bello