×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អត្តពលិកកម្ពុជា ៤រូបត្រៀមចេញទៅប្រកួតកីឡាប៉េតង់ពិភពលោក នៅប្រទេសបេនីន

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងបញ្ជូនអត្តពលិកចំនួន ៤ រូបដើម្បីចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី៥០ ឆ្នាំ២០២៣ នៅរដ្ឋធានី Cotonou ប្រទេសបេនីន ក្នុងទ្វីបអាហ្វ្រិក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ១៧ ខែកញ្ញា។

អត្តពលិកទាំង៤រូប រួមមានកីឡាករ ថោង ឈឿន និងកីឡាករ ស៊ីន វង់ ព្រមទាំងកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី កឹម រតនា។ អ្នកទាំង៤ បានឆ្លងកាត់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលត្រូវបានរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅលើវិញ្ញាសា១ទល់១ ក្នុងរយៈពេល ៦០នាទី ដែលមានរយៈពេល២ថ្ងៃ កាលពីសប្ដាហ៍មុន។

ការចូលរួមក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី៥០នេះ បន្ទាប់ពីប្រភេទកីឡាប៊ូល និងប៉េតង់ ទទួលបានមេដាយចំនួន ១០គ្រឿង ក្នុងនោះ មេដាយប្រាក់ ៦គ្រឿង និងសំរឹទ្ធ ៤គ្រឿង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែឧសភាកន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង