×

Ariana Grande និង Dalton Gomez ឈានដល់ការចែកផ្លូវគ្នាបន្ទាប់ពីរៀបការបាន ២ឆ្នាំ

អាមេរិក៖ ម្ចាស់បទ “Thank You, Next” កំពុងត្រៀមខ្លួនបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាផ្លូវការជាមួយស្វាមីលោក Dalton Gomez បន្ទាប់ពីរៀបការបាន ២ឆ្នាំ។ យោងតាមប្រភព TMZ បានឱ្យដឹងថា អ្នកទាំង ២បានរស់នៅបែកគ្នាតាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ ប៉ុន្តែនៅរាប់អានគ្នាជាមិត្តល្អដោយតែងទាក់ទងគ្នាតាមទូរសព្ទជាធម្មតា។

បើទោះជាមិនទាន់មានប្រភពច្បាស់ការណាមួយបញ្ជាក់ពីមូលហេតុនៃការចែកផ្លូវគ្នារវាង Ariana និងស្វាមីក៏ដោយ ប៉ុន្តែយោងតាមប្រភពខាងលើចំពោះទំនាក់ទំនងមួយនេះអ្នកទាំង ២បានព្យាយាមផ្សះផ្សាគ្នាច្រើនលើកច្រើនសាតែនៅតែមិនមានភាពប្រសើរឡើងដដែល។ ទោះជាយ៉ាងណាក៏ដោយ Ariana និង Gomez នៅតែបង្ហាញក្តីស្រលាញ់ចំពោះគ្នា និងរក្សាឯកជនភាពស្នេហារបស់ខ្លួនយ៉ាងស្ងប់ស្ងាត់បំផុត។

គួរបញ្ជាក់ដែរថា Ariana Grande និង Dalton Gomez បានរៀបការកាលពីខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីភ្ជាប់ពាក្យបានប៉ុន្មានខែដែលពិធីធ្វើឡើងនៅផ្ទះរបស់តារាចម្រៀងស្រីរូបនេះបែបគ្រួសារប៉ុណ្ណោះមិនមានពិធីធំដុំអ្វីឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង