×

ប៉ិនណាស់! គ្រូមិនទាន់មកដល់សិស្សកំពូលកូរនាំគ្នាសម្តែងរឿង F4 ធ្វើឱ្យផ្ទុះសំណើចពេញថ្នាក់

ភ្នំពេញ៖ ថ្មីហើយប្លែករាល់សប្តាហ៍ជាមួយកម្មវិធី “តោះរៀនភាសា” ដែលសិស្សកំពូលកូររបស់លោកគ្រូសង្ហាតែងមានរឿងធ្វើឱ្យទស្សនិកជនផ្ទុះសំណើចមិនជិនណាយ។ សប្តាហ៍នេះទស្សនិកជននឹងបានទស្សនាការសម្តែងរឿងខ្លីក្នុងថ្នាក់ដោយត្រាប់តាមរឿង F4 ចំណែកឯសិស្សស្រី ២នាក់នាំគ្នាដណ្តើមគ្នាសម្តែងជាតួឯកស្រី ញ៉ាំងឱ្យបរិយាកាសក្នុងថ្នាក់រៀនពោរពេញដោយសំណើចមិនចេះរីងស្ងួត។

ដូចនេះចង់ដឹងថា កំពូលសិស្សទាំង ៦នឹងធ្វើឱ្យបរិយាកាសក្នុងថ្នាក់មានភាពអ៊ូអរដល់កម្រិតណាកុំភ្លេចរង់ចាំទស្សនាយប់នេះទាំងអស់គ្នាវេលាម៉ោង ៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ MyTV ទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង