×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខាន់ ចេសា នឹងត្រូវប្រកួតជាមួយកីឡាការិនីអាមេរិក នៅចុងខែកញ្ញា

កីឡាការិនី ខាន់ ចេសា បានណាត់ជួបកីឡាការិនីអាមេរិក Danielle Kelly ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ Atomweight Submission Grappling World Championship ក្នុងព្រឹត្តិការណ៍ ONE Championship នៅប្រទេសសិង្ហបុរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

នេះគឺជាការប្រកួតសងសឹករវាងម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ ចេសា និងកីឡាការិនី Kelly ដែលបានជួបគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយ ចេសា បានយកឈ្នះតាមរយៈការសម្រេចរបស់ចៅក្រម។ ទោះជាយ៉ាងណា គូប្រកួតរបស់ ចេសា មានការវិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កីឡាការិនី Kelly វ័យ២៧ឆ្នាំ ដែលបានចុះកុងត្រាជាមួយ ONE Championship នៅឆ្នាំ២០២២ បានប្រកួតស្មើជាមួយជាមួយម្ចាស់ខ្សែក្រវាត់ Atomweight MMA World Championship ចំនួន២សម័យ គឺកីឡាការិនី Mei Yamaguchi មុនពេលទទួលបានជ័យជម្នះជាបន្តបន្ទាប់លើជើងឯកពិភពលោក Combat Sambo World Champion ៤សម័យកាល គឺកីឡាការិនី Mariia Molchanova និងម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Strawweight MMA World Title គឺកីឡាការិនី Ayaka Miura ។

ចំណែក ចេសា ក៏ទើបតែដណ្ដើមបានមេដាយមាសជើងឯកពិភពលោក IBJJF Gi World Title ឆ្នាំ២០២៣ ក្នុងប្រភេទទម្ងន់ Featherweight កាលពីខែមិថុនាកន្លងទៅ ដែលមានកីឡាការិនី១៦រូបក្នុងវិញ្ញាសារបស់ខ្លួន។

នៅថ្ងៃទី២៩ ខែកញ្ញា កីឡាការិនីកម្ពុជាកាត់អាមេរិករូបនេះ នឹងសម្លឹងរកការផ្តួល Kelly សាជាថ្មី និងដណ្ដើមយកខ្សែក្រវាត់១គ្រឿងបន្ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង