អាមេរិក៖ លោកអ៊ំជាជនជាតិខ្មែរឈ្មោះ Ali ដែលបានទៅរស់នៅសហរដ្ឋអាមេរិកតាំងពីអាយុ ១៤ឆ្នាំ កំពុងធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំងលើទេពកោសល្យច្នៃរថយន្តស៊េរី Boxster 2001 ដែលគាត់បានកែច្នៃផ្នែកមួយចំនួននៃរថយន្តដូចជាចង្កៀងមុខក្រោយ កាងមុខក្រោយ បំពង់ស៊ីម៉ាំង ជាដើមដោយរក្សាទម្រង់ដើមខាងក្នុងឱ្យនៅដដែល។
លោកអ៊ំ បានបញ្ជាក់ឱ្យដឹងថាកាលនៅប្រទេសកម្ពុជាលោកគឺជាកសិករមួយរូបដែលមិនដែលឃើញរថយន្តឡើយ គឺមានតែគោ និងសេះប៉ុណ្ណោះដែលលោកអ៊ំបានឃើញរាល់ថ្ងៃ ហើយលោកអ៊ំក៏មិនមែនជាជាងជួសជុលរថយន្តដែរ។ Ali បានច្នៃរថយន្តរបស់ខ្លួនបានជាង ២ឆ្នាំហើយ និងនៅមានផ្នែកជាច្រើនទៀតដែលលោកអ៊ំត្រូវបន្តកែកុនទៅតាមចំណូលចិត្ត។
លោកអ៊ំបានបន្ថែមឱ្យដឹងថា ដោយសារលោកស្រលាញ់រថយន្តម៉ាក Porsche911 GT3RS ប៉ុន្តែដោយសារវាមានតម្លៃថ្លៃហួសសមត្ថភាពខ្លាំងពេកទើបលោកអ៊ំសម្រេចចិត្តច្នៃរថយន្ត Boxster 2001 ជារូបរាងដែលខ្លួនស្រលាញ់បែបនេះតែម្តងទៅ។ ចង់ដឹងថា រថយន្តដែលអ៊ំប្រុស Ali បានច្នៃដោយផ្ទាល់ឡូយប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕