×

ជ្រុះសក់អំឡុងពេលពពោះបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

ការជ្រុះសក់តិចតួចអំឡុងពេលពពោះ ជារឿងធម្មតាប៉ុណ្ណោះ តាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីពពោះប្រហែល៤០% ទៅ៥០% អាចជួបប្រទះបញ្ហាជ្រុះសក់ ប៉ុន្តែបញ្ហានេះអាចនឹងបាត់ទៅវិញដោយខ្លួនឯង។ ជាក់ស្តែង សក់ម៉ាក់ៗស្ងួតខ្លាំង ដោយសារតែការបញ្ចេញអ័រម៉ូន Progesterone ច្រើនអំឡុងពេលពពោះដែលកត្តានេះអាចនាំឱ្យសក់ងាយខូច និងជ្រុះពិសេសនៅដំណាក់កាលចុងក្រោយនៃការពពោះ។ តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យសក់ជ្រុះអំឡុងពេលពពោះ?

ការប្រែប្រួលអ័រម៉ូន និងរូបរាងកាយ អាចជាមូលហេតុចម្បងនៃការជ្រុះសក់។ ប៉ុន្តែបញ្ហានេះនឹងអាចប្រសើរឡើងក្រោយសម្រាល មូលហេតុផ្សេងទៀតរួមមាន៖

• កង្វះសារធាតុចិញ្ចឹម
• បញ្ហាសុខភាពមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម និងការឆ្លងមេរោគផ្សិត
• ការប្រើប្រាស់ថ្នាំជាក់លាក់ ដូចជាថ្នាំព្យាបាលការថប់បារម្ភ ការបាក់ទឹកចិត្ត និងសម្ពាធឈាមខ្ពស់ជាដើម
• ការប្រែប្រួលអ័រម៉ូន
• កត្តាហ្សែន
• កង្វះអ័រម៉ូនទីរ៉ូអ៊ីត
• ជំងឺគីសក្រពេញអូវែច្រើន
• ជំងឺស្បែកក្បាល

យើងអាចគ្រប់គ្រងបញ្ហាសក់ជ្រុះអំឡុងពេលពពោះដោយរបៀបណា?
អំឡុងពេលពពោះ ម៉ាក់ៗអាចអនុវត្តវិធីសាស្ត្រមួយចំនួន ដើម្បីកាត់បន្ថយបញ្ហាជ្រុះសក់ ក៏ដូចជាជួយឱ្យសុខភាពសរសៃសក់ប្រសើរឡើង ដូចខាងក្រោម៖

• ជៀសវាងសិតសក់ញឹកញាប់ ពីព្រោះទម្លាប់នេះអាចបំផ្លាញសរសៃសក់កាន់តែខ្លាំង
• ជៀសវាងធ្វើម៉ូតសក់ផ្សេងៗ ឬចងសក់តឹងពេក
• ប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ដែលគ្មានជាតិកាត់
• ម៉ាស្សាស្បែកក្បាល ដើម្បីជួយសម្រួលចរន្តឈាមរត់
• ញ៉ាំបន្លែ និងផ្លែឈើសម្បូរទៅដោយសារធាតុ Flavonoid និង Antioxidant ដែលជួយការពារឫសសក់ពីការខូចខាត និងជំរុញការលូតលាស់នៃសរសៃសក់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង