អាមេរិក៖ រំឭកទៅកាលពីឆ្នាំ ២០១៤ ដោយសារមានមុខមាត់ស្រដៀងតារាចម្រៀងលំដាប់កំពូល Taylor Swift ខ្លាំងពេក តារាតិកតុកម្នាក់ត្រូវបាន Taylor អញ្ជើញឱ្យជួបផ្ទាល់ដើម្បីសុំថតរូប។ Rebecca Smile បានបង្ហាញរូបថតជាមួយ Taylor និងព័ត៌មានដែលតារាចម្រៀងលំដាប់កំពូលរូបនេះចុច Follow នាងនៅបណ្តាញសង្គមទៀតផង។
Rebecca បានបញ្ជាក់ឱ្យដឹងថា Taylor បានឱ្យអ្នកចាត់ការទាក់ទងទៅនាងដោយផ្ទាល់ដែលឱកាសដ៏ពិសេសនេះ Rebecca បាននិយាយថាវាជាបទពិសោធដ៏វិសេសវិសាលមួយនៅក្នុងជីវិត។ នាងបានបន្ថែមថា នាងគឺជាអ្នកគាំទ្រ Taylor រយៈពេល ១៥ឆ្នាំមកហើយ មិននឹកស្មានថាការដែលមានរូបរាងមុខមាត់ស្រដៀងតារាក្នុងដួងចិត្តរបស់ខ្លួនធ្វើឱ្យនាងមានឱកាសបានជួប Taylor ដោយផ្ទាល់បែបនេះឡើយ៕