×

ចង់បង្កកំណើតក្រៅស្បូនក្រោយរលូតកូន? ស្រីៗគួរត្រៀមអ្វីខ្លះ?

ប្រសិនបើស្រីៗយើងមានបំណងធ្វើការបង្កកំណើតក្រៅស្បូន ក្រោយពេលដែលប្រឈមនឹងការរលូតកូនម្តងហើយម្តងទៀត យើងគួរដឹងពីគន្លឹះមួយចំនួនដើម្បីជំរុញឱ្យអត្រានៃការបង្កកំណើតក្រៅស្បូនឱ្យកាន់ខ្ពស់។

ពេលណាដែលយើងគួរគិតគូរដល់ការបង្កកំណើតក្រៅស្បូន (In-vitro fertilization ឬIVF)?
ពិតណាស់ ការបង្កកំណើតក្រៅស្បូន ឬក្នុងមន្ទីរពិសោធន៍ (IVF) មិនមែនជាជម្រើសតែមួយគត់ក្រោយពេលដែលរលូតកូនឡើយ។ ប៉ុន្តែ ក្នុងករណីដែលយើងមានការពិបាកក្នុងការមានផ្ទៃពោះម្តងទៀត យើងគួរធ្វើការពិចារណាពីការបង្កកំណើតក្រៅស្បូន។

ជាក់ស្តែង ការរលូតកូនកើតឡើងនៅអំឡុងពេលពីរបីខែដំបូងនៃការមានផ្ទៃពោះ ហើយ៥០%នៃការរលូតកូននេះ កើតឡើងនៅរយៈពេលបីខែដំបូង នេះបើយោងតាមNational Library of Medicine។ យ៉ាងណាមិញ ទោះបីជាធ្លាប់រលូតកូនម្តងហើយក៏ពិតមែន នោះមិនមានន័យថាយើងមិនអាចមានផ្ទៃពោះម្តងទៀតឡើយ។

ការបង្កកំណើតក្រៅស្បូនជាអ្វី?
ការបង្កកំណើតក្រៅស្បូន ជាដំណើរការនៃការទាញយកមេជីវិតញីពីស្បូន និងបង្កកំណើតជាមួយនឹងមេជីវិតឈ្មោល ក្រោយបង្កកំណើតរួច ទើបអំប្រ៊ីយ៉ុងត្រូវបានផ្ទេរត្រលប់មកកាន់ស្បូនវិញ។ ការបង្កកំណើតក្រៅស្បូន មានសុវត្ថិភាពខ្ពស់ ប៉ុន្តែអត្រាជោគជ័យត្រូវពឹងផ្អែកលើកត្តាជាច្រើនដូចជា អាយុ មូលហេតុនៃការរលូតកូន មូលហេតុនៃការគ្មានកូន និងលក្ខខណ្ឌនៃអ័រម៉ូនជាដើម។

គន្លឹះមួយចំនួន សម្រាប់អ្នកត្រៀមខ្លួនបង្កកំណើតក្រៅស្បូន
• ញ៉ាំអាហារដែលមានតុល្យភាព ដូចជាបន្លែស្លឹកបៃតង ផ្លែឈើ អាហារដែលសម្បូរទៅដោយជាតិដែក និងគេងឱ្យបានយ៉ាងហោចណាស់ពី៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃ។
• ជៀសវាងជក់បារី ញ៉ាំគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំមួយចំនួន ដែលអាចប៉ះពាល់ដល់ដំណើរការនៃការមានផ្ទៃពោះ ព្រមទាំងកាត់បន្ថយការញ៉ាំកាហ្វេអ៊ីន។
• ធ្វើលំហាត់ប្រាណស្រាលៗ ដូចជាការដើរ ហាត់យូហ្គា ឬរត់ត្រឹកៗ និងជៀសវាងធ្វើលំហាត់ប្រាណខ្លាំងក្លា។
• ពិនិត្យសុខភាព មុនពេលធ្វើការបង្កកំណើតក្រៅស្បូន ពីព្រោះបញ្ហាសុខភាពមួយចំនួន ដូចជាជំងឺEndometriosis និងដុំសាច់ក្នុងស្បូន (fibroids) អាចប៉ះពាល់ដល់ការបង្កកំណើតក្រៅស្បូន។
• ព្យាបាលកាត់បន្ថយស្រ្តេស ដោយធ្វើសកម្មភាពកំសាន្តផ្សេងៗ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង