×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ការប្រកួតវគ្គជម្រុះលីគបាល់ទាត់អេឡិចត្រូនិកនៅកម្ពុជា បានចាប់ផ្ដើមនៅថ្ងៃនេះ

បេក្ខជនជាង ២៥០នាក់ ត្រូវបានជ្រើសរើសសម្រាប់ចូលរួមក្នុងការប្រកួតវគ្គជម្រុះ ជុំទីមួយ នៃលីគបាល់ទាត់អេឡិចត្រូនិកកម្ពុជា (e-Cambodian Premier League) ដែលធ្វើឡើងនៅទីតាំងក្លិប DS Arena Cambodia នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៩យប់។

បេក្ខជន ២៥៦នាក់ ត្រូវបានចាប់គូប្រកួតគ្នា ដើម្បីស្វែងរកអ្នកឈានទៅវគ្គបន្ទាប់ រហូតនៅសល់ ១៦នាក់ចុងក្រោយ។ បេក្ខជនទាំងអស់ តម្រូវឱ្យមានសញ្ជាតិខ្មែរ អាយុចាប់ពី១៨ឆ្នាំឡើងទៅ និងមិនមែនជាមន្ត្រីរៀបចំការប្រកួត ឬបុគ្គលិកនៃការប្រកួតឡើយ។

អ្នកឈ្នះ ៨នាក់ពីវគ្គនេះ នឹងត្រូវបន្តទៅកាន់វគ្គចុងក្រោយ ហើយអ្នកចាញ់ ៨នាក់ ពីវគ្គ១៦នាក់ ក៏នឹងត្រូវប្រកួតដណ្ដើមយក ២កៅអី វគ្គវគ្គចុងក្រោយផងដែរ។ ដូច្នេះ កីឡាករ ១០នាក់ចុងក្រោយ នឹងឈានទៅប្រកួតវគ្គចុងក្រោយ ដើម្បីស្វែងរកជើងឯក ហើយពួកគេនឹងឈានទៅលេងនៅក្នុងលីគ e-Cambodian Premier League ដោយតម្រូវឱ្យចាប់ឆ្នោតលេងតំណាងឱ្យក្លិបបាល់ទាត់កម្ពុជាទាំង១០ មកពីលីគកំពូល Cambodian Premier League ។

ការប្រកួត តម្រូវឱ្យបេក្ខជនប្រកួតលើវិញ្ញាសា eFooball-Console ដែលមានអាជ្ញាកណ្ដាលកាត់ក្ដី ដូចការប្រកួតនៅលើទីលានវាលស្មៅដូច្នោះដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង