×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ហ្វីលីពីនរកឃើញជ័យជម្នះនៅ Women’s World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះនូវែលហ្សេឡង់

ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិហ្វីលីពីន បានយកឈ្នះក្រុមកីឡាការិនីជម្រើសជាតិនូវែលហ្សេឡង់ ដោយលទ្ធផល ១-០ នៅក្នុងការប្រកួត នាថ្ងៃទី២៥ ខែកក្កដានេះ ខណៈក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានកត់ត្រាជ័យជម្នះជាលើកដំបូងមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup ។

កីឡាការិនី Sarina Bolden រកបានមួយគ្រាប់គត់ ក្នុងការប្រកួតនៅនាទីទី២៤។ បច្ចុប្បន្ន ហ្វីលីពីន មាន ៣ ពិន្ទុក្នុងពូល A បន្ទាប់ពីការប្រកួតទីមួយ បានប្រកួតចាញ់ក្រុមកីឡាការិនីជម្រើសជាតិស្វីស ដោយលទ្ធផល ២-០ នៅថ្ងៃប្រកួតដំបូង នៃព្រឹត្តិការណ៍ដែលរៀបចំដោយសហម្ចាស់ផ្ទះនូវែលហ្សេឡង់ និងអូស្ត្រាលី។

សូមជម្រាបថា ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិហ្វីលីពីន បានចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍ FIFA Women’s World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ។ ហ្វីលីពីន គឺជាក្រុមមួយក្រុមចំណោមក្រុមចំនួនពីរ ដែលមកពីតំបន់អាស៊ីអាគ្នេយ៍ បានប្រកួតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំ២០២៣នេះ។

ក្រុមជម្រើសជាតិវៀតណាម គឺជាក្រុមមួយទៀត ដែលនឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី២៧ ខែកក្កដា។ វៀតណាមបានចាញ់ក្រុមអាមេរិកដែលជាក្រុមការពារតំណែងជើងឯកឆ្នាំ២០១៩ ដោយលទ្ធផល ៣-០ ក្នុងការប្រកួតដំបូងនៅពូល E ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង