×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សហជីពកីឡាករបាល់ទាត់បារាំងត្រៀមចាត់វិធានការតាមផ្លូវច្បាប់ជាមួយក្លិប Paris Saint Germain លើករណីខ្សែប្រយុទ្ធ Kylian Mbappe

សហជីពកីឡាករបាល់ទាត់អាជីពបារាំង បានចោទប្រកាន់ក្លិប Paris St-Germain ថាបាន បៀតបៀនសីលធម៌ បន្ទាប់ពីដកខ្សែប្រយុទ្ធ Kylian Mbappe ចេញពីបញ្ជីក្រុមធ្វើដំណើរទេសចរណ៍បាល់ទាត់នៅតំបន់អាស៊ី មុនចាប់ផ្តើមរដូវកាលថ្មី ហើយពួកគេបានអះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពរបស់ក្លិបអ្នកមានបារាំងមួយនេះ។

Kylian Mbappe ដែលនៅសល់កុងត្រារយៈពេល ១២ខែទៀតជាមួយនឹង Paris St-Germain បានប្រាប់ក្លិបថា ខ្លួននឹងមិនបន្តកុងត្រាថ្មីនោះទេ ប៉ុន្តែឥឡូវនេះ ក្លិបចង់លក់កីឡាករវ័យ ២៤ឆ្នាំ ដើម្បីជៀសវាងការចាកចេញដោយគ្មានតម្លៃផ្ទេរ ខណៈម្ចាស់ជើងឯកពានរង្វាន់ World Cup ឆ្នាំ ២០១៨ រូបនេះ គ្រោងនឹងបន្តស្នាក់នៅរហូតដល់ផុតកុងត្រារបស់ខ្លួន។

សារព័ត៌មាននៅបារាំង បានបង្ហើបថា ប្រសិនបើ Mbappe មិនព្រមបន្តកុងត្រាថ្មី នោះក្លិប PSG នឹងមិនដាក់រូបគេឱ្យលេងពេញមួយរដូវកាល រហូតដល់ផុតកុងត្រា។ បន្ទាប់ពី Mbappe ត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុម ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍របស់សហជីពកីឡាករបាល់ទាត់អាជីពជាតិរបស់បារាំង UNFP បានលើកឡើងថា កីឡាករទាំងអស់ ត្រូវតែរីករាយនឹងលក្ខខណ្ឌការងាររបស់ខ្លួនដែលនៅសល់ ដូចគ្នានឹងកម្លាំងពលកម្មនៃច្បាប់ការងារ។ ការដាក់សម្ពាធលើកីឡាករ តាមរយៈការដាក់លក្ខខណ្ឌរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន ដូចជា ការបង្ខំឱ្យពួកគេចាកចេញ ឬទទួលយកអ្វីដែលកីឡាករមិនចប់បាន គឺជាការបៀតបៀនសីលធម៌ ដែលច្បាប់បារាំងបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់។ ដូច្នេះហើយ UNFP រក្សាសិទ្ធិក្នុងការចាត់វិធានការរដ្ឋប្បវេណី និងឧក្រិដ្ឋកម្មប្រឆាំងនឹងក្លិបណាមួយ ដែលមានអាកប្បកិរិយាបែបនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីផ្លាស់ពីក្លិប Monaco មកចូលរួមជាមួយ PSG នៅក្នុងតម្លៃ ១៨០លានអឺរ៉ូ កាលពីឆ្នាំ ២០១៧ មក Kylian Mbappe បានដើរតួយ៉ាងសំខាន់ ដោយស៊ុតបញ្ចូលទីបាន ២១២គ្រាប់ពីការបង្ហាញខ្លួន ២៦០ប្រកួត និងបានឈ្នះជើងឯក Ligue 1 ចំនួន ៥រដូវកាលក្នុងចំណោមពានរង្វាន់ផ្សេងទៀត និងបានឈ្នះស្បែកជើងមាសប្រចាំ Ligue 1 ចំនួន ៥ លើកកន្លងមកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង