×

កម្មវិធីAnchor សំណើចតាមភូមិ នឹងផ្ដល់ជូននូវទស្សនីយភាពសប្បាយរីករាយតាមរយៈការលេងល្បែងកម្សាន្ត “កម្លាំងដៃកំពូលរហ័ស” និងក្រុមកំប្លែងនៅថ្ងៃសៅរ៍សប្ដាហ៍នេះ

នៅថ្ងៃសៅរ៍ខាងមុខនេះ ពុកម៉ែបងប្អូនទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN នឹងបានទស្សនានូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយ ក្នុងកម្មវិធី “Anchor សំណើចតាមភូមិ” ពីភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅដើមកម្មវិធីរបស់យើង ពិធីករនិងពិធីការិនីរបស់កម្មវិធី “Anchor សំណើចតាមភូមិ” នឹងនាំបងប្អូនទស្សនិកជនទៅទស្សនាពីទិដ្ឋភាពទូទៅ និងការធ្វើដំណើរពីភ្នំពេញទៅកាន់ស្រុករលាប្អៀរ ដើម្បីជួបជាមួយនឹងអភិបាលស្រុក ដែលលោកនឹងធ្វើការបង្ហាញជូននូវស្ថានភាពរបស់ប្រជាពលរដ្ឋនៅទីនោះ និងការអភិវឌ្ឍនៅក្នុងសហគមន៍របស់ពួកគាត់ផងដែរ។

បន្ទាប់មក កម្មវិធីនឹងមានការលេងល្បែងកម្សាន្តដែលមានឈ្មោះថា “កម្លាំងដៃកំពូលរហ័ស” ដែលមានការចូលរួមពីអ្នកភូមិ ការប្រគំតន្ត្រីដែលសម្ដែងដោយតារាកត្តិយស កញ្ញា Ana ព្រមទាំងវគ្គសម្ដែងរឿងកំប្លែងខ្លី ក្រោមចំណងជើងថា “ខ្វះបុណ្យ” ដែលនឹងចូលមកកំដរអារម្មណ៍របស់ទស្សនិកជន នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៨ យប់តទៅ។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង