×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ផេកកីឡារបស់ថៃ អបអរខ្សែប្រយុទ្ធកម្ពុជា សៀង ចន្ធា ដែលជាកីឡាករអាស៊ានទីមួយលេងនៅកាតា

ការផ្ទេររបស់តារាបាល់ទាត់ឆ្នើមកម្ពុជា សៀង ចន្ធា ពីក្លិបបាល់ទាត់បឹងកេតទៅកាន់ក្លិបបាល់ទាត់ Al Sahaniya SC នៅលីគលំដាប់ទីពីរនៃប្រទេសកាតា ត្រូវបានបណ្ដាសារព័ត៌មាននានាក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចុះផ្សាយជាបន្តបន្ទាប់ ខណៈខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជារូបនេះ បានប្រកាសនៅលើបណ្ដាញសង្គមពីការទទួលជោគជ័យនៃការធ្វើតេស្តសុខភាព កាលពីម្សិលមិញ។

បើតាមគេហទំព័រកីឡាថៃ “Mr.FootballAEC” ដែលចុះផ្សាយពីកីឡាជុំវិញតំបន់អាស៊ាន បានរៀបរាប់ដូច្នេះថា៖ សៀង ចន្ធា ដែលជាកីឡាករមានទេពកោសល្យនៃក្រុមជម្រើសជាតិកម្ពុជា នឹងផ្លាស់ទៅកាន់ក្រុម Al Shahaniya SC នៅលីគបាល់ទាត់ Qatar Second Division។ ក្រុមនេះមានមូលដ្ឋាននៅប្រទេសកាតា ស្ថិតនៅចម្ងាយ ៣៤គីឡូម៉ែត្រពីរដ្ឋធានីដូហា។ កីឡដ្ឋានរបស់ពួកគេ មានឈ្មោះថា Grand Hamad Stadium ដែលអាចផ្ទុកអ្នកទស្សនាបាន ១៣០០០នាក់។ ក្រុមនេះ គ្រប់គ្រងដោយអ្នកចាត់ការទូទៅសញ្ជាតិអ៊ីរ៉ង់ គឺលោក Saed Younussi។

ប្រភពបន្តថា ចន្ធា នឹងត្រូវខ្ចីជើងពេញមួយរដូវកាល ប៉ុន្តែរូបគេនឹងត្រូវបានចងចាំ ព្រោះជាកីឡាករអាស៊ានដំបូងគេបង្អស់ ដែលត្រូវបានផ្ទេរទៅកាន់លីគបាល់ទាត់នៅប្រទេសកាតា។ សូមសំណាងល្អ “សៀង ចន្ធា”។

បន្ទាប់ពីតេស្តសុខភាពរួចរាល់ ចន្ធា បានអរគុណដល់អ្នកគាំទ្រនៅកម្ពុជាដែលបានផ្ញើសារជូនពរដល់រូបគេ ដែលនឹងត្រូវរួមដំណើរជាមួយមិត្តរួមក្រុមថ្មីរបស់គេនៅ Al Shahaniya SC ធ្វើដំណើរទៅបោះជំរំហ្វឹកហាត់នៅប្រទេសតួកគី ដើម្បីត្រៀមសម្រាប់រដូវកាលថ្មីនៃក្របខណ្ឌបាល់ទាត់នៅប្រទេសកាតា។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនពរដល់អតីតយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ ទទួលបានជោគជ័យ សម្រាប់ខ្លួនផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។ ក្នុងពេលប្រកបអាជីពនៅប្រទេសកាតា ត្រូវពង្រឹងគុណភាពខ្លួនឯង បង្កើនសមត្ថភាពនៃការលេង ដើម្បីមកជួយក្រុមជម្រើសជាតិកម្ពុជានាពានរង្វាន់ផ្សេងៗនៅពេលខាងមុខ។

សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលកីឡាកររបស់កម្ពុជាបានចេញទៅប្រកបអាជីពនៅក្រៅប្រទេស។ កន្លងមក ក៏មានកីឡាករ ចាន់ វឌ្ឍនាកា និងធារី ចន្ថាប៊ីន ជាកីឡាករពីរនាក់ ដែលប្រើប្រាស់អាជីពបាល់ទាត់នៅក្រៅប្រទេស ពោលគឺលីគប្រទេសជប៉ុន ម៉ាឡេស៊ី និងថៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង