×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ជប៉ុន ជាក្រុមអាស៊ីដំបូងគេបង្អស់ដែលឈានទៅវគ្គ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ Women’s World Cup

ជប៉ុន បានកក់កអីនៅវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះក្រុម កូស្តារីកា ក្នុងលទ្ធផល ២–០ ដែលជាជ័យជម្នះជាលើកទីពីររបស់ពួកគេក្នុងពូល C ។


គ្រាប់បើកឆាកនៅនាទីទី ២៥ របស់កីឡាការិនីជប៉ុន Hikaru Naomoto បានកើតឡើងមុនគ្រាប់បាល់របស់កីឡាការិនី Aoba Fujino ត្រឹមតែ២នាទីប៉ុណ្ណោះ នៅកីឡដ្ឋាន Dunedin ។

ជប៉ុន ជាក្រុមចំណាត់ថ្នាក់លេខ១១នៅលើពិភពលោក ខណៈក្រុមកូស្ដារីកា ស្ថិតនៅចំណាត់ថ្នាក់លេខ៣៦។ ក្រុមអាស៊ីនេះ បានយកឈ្នះលើក្រុមកីឡាការិនីជម្រើសជាតិហ្សំប៊ី ដោយលទ្ធផល ៥–០ កាលពីប្រកួតទីមួយ។

សម្រាប់ការប្រកួតមួយគូផ្សេងទៀត ក្រុមកីឡាការិនីជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះក្រុមកីឡាការិនីហ្សំប៊ី ដោយលទ្ធផល ៥–០ ដែលធ្វើឱ្យអេស្ប៉ាញ និងជប៉ុន ដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ទោះបីជាក្រុមទាំងពីរនឹងត្រូវប្រកួតជាមួយគ្នានៅក្នុងការប្រកួតទី៣នៅវគ្គសន្សំពិន្ទុ នាថ្ងៃទី៣១ ខែកក្កដាក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង