×

ចន្ធី ដាឡែន សម្តែងមួយរឿងនេះធ្វើឱ្យទស្សនិកជនអត់ទ្រាំមិនសរសើរពីទេពកោសល្យរបស់នាងមិនបាន

ភ្នំពេញ៖ កាន់តែលេចធ្លោជាលំដាប់លើវិថីសិល្បៈ ចន្ធី ដាឡែន កំពុងក្តោបបានការងារជាតារាសម្តែងជាបន្តបន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ CTN។ ជាក់ស្តែង ក្នុងរឿងភាគបុរាណខ្មែរ “ចោះត្រចៀក” ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ចន្ធី ដាឡែន គឺជាតួអង្គសំខាន់មួយដែលបានញ៉ាំងឱ្យសាច់រឿងកាន់តែជក់ចិត្តគួរឱ្យចង់ទស្សនា។

ជាតួអង្គ ម៉ៃ ដែលមានមហិច្ចតាចង់ឡើងទ្រនំខ្ពស់ ម៉ៃ បានរកគ្រប់វិធីដើម្បីបានស្និទ្ធិស្នាលជាមួយលោកឧកញ៉ាសាខន បើទោះជាដឹងថាជំទាវចន្ទ្រា ដែលជាភរិយាតែម្នាក់របស់លោកឧកញ៉ា ជាមនុស្សហ៊ានធ្វើគ្រប់សព្វបែបយ៉ាងប្រសិនបើដឹងថាមានមនុស្សស្រីណាចង់ទាក់ទងស្វាមីខ្លួនក៏ ម៉ៃ ដែលជាបាបម្រើក្នុងផ្ទះមិនខ្លាចញញើតដែរ។

សាច់រឿងដែលគួរឱ្យជក់ចិត្តដិតអារម្មណ៍ និងមានតួអង្គសម្តែងសុទ្ធសឹងតែមានទេពកោសល្យខ្ពស់ ក្នុងនោះក៏មានវត្តមានតារាស្រី ចន្ធី ដាឡែន សម្តែងជាតួអង្គច្រណែនឈ្នានីសបានបង្ហាញឱ្យឃើញពីទេពកោសល្យសម្តែងរបស់នាងក្នុងសាច់រឿងធ្វើឱ្យទស្សនិកជនបានទស្សនាហើយពិតជាអត់ទ្រាំមិនសរសើរមិនបាន។

ដូចនេះចង់ដឹងថា សមត្ថភាពរបស់តារាស្រីដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងសិល្បៈរូបនេះធ្វើឱ្យទស្សនិកខ្នក់ក្នាញ់ខ្លាំងប៉ុណ្ណា កុំភ្លេចតាមដានទស្សនាទាំងអស់គ្នារឿងភាគបុរាណខ្មែរ “ចោះត្រចៀក” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៨-៩ តទៅនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង