កុមារតូចៗដែលកំពុងពេញលូតលាស់ និងអភិវឌ្ឍន៍អាចប្រឈមនឹងការរងរបួសផ្សេងៗ ដូចជាដួល ឬរលាកស្បែកជាដើម។ យ៉ាងណាមិញ ក្នុងករណីដែលកូនប្រឈមនឹងបញ្ហារលាកស្បែកដោយភ្លើង ឬទឹកក្តៅ តើប៉ាម៉ាក់គួរធ្វើបែបណាល្អ? វិធីសាស្ត្រដោះស្រាយនៅពេលដែលកូនរលាកភ្លើង ឬទឹកក្តៅ
• ឆាប់យកកូនចេញពីប្រភពនៃការរលាកឱ្យបានលឿនបំផុត
• បើកទឹករ៉ូប៊ីណេត្រជាក់ឱ្យហូរតិចៗលើស្បែកដែលរលាក យ៉ាងហោចណាស់ឱ្យបាន១០ ទៅ២០នាទី
• ជៀសវាងផ្លុំនៅបរិវេណដែលរលាក ពីព្រោះរបួសងាយនឹងឆ្លងមេរោគ
• ដោះសំលៀកបំពាក់រឹបតឹងដែលនៅជិតបរិវេណដែលរលាក មុនពេលដែលបរិវេណនោះចាប់ផ្តើមហើម ប៉ុន្តែប៉ាម៉ាក់មិនត្រូវដោះសំលៀកបំពាក់ ជាប់ស្បែកដែលរលាកឡើយ។
ពេលណាគួរនាំកូនទៅជួបគ្រូពេទ្យ?
ក្នុងករណីដែលកូនរលាកស្បែកដោយកម្តៅ ឬមានពងបែកទំហំធំ ប៉ាម៉ាក់គួរនាំកូនទៅមន្ទីរពេទ្យ ដើម្បីជ្រើសរើសក្រែមលាបស្បែកដែលស័ក្តិសម ឬទទួលការព្យាបាល និងថែទាំដ៏ត្រឹមត្រូវ។ ប៉ុន្តែ បើកូនចេញរោគសញ្ញានៃការឆ្លងមេរោគ ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យជំនាញម្តងទៀត។
រោគសញ្ញានៃការឆ្លងមេរោគ
• ឈឺចាប់កាន់តែខ្លាំង
• ហើម និងក្រហម
• មានខ្ទុះ និងក្លិន
• ហើមកូនកណ្តុរ
• គ្រុនក្តៅ៕
ប្រភព៖ Hellokrupet