
អាមេរិក៖ រយៈពេល ២ឆ្នាំហើយដែលអតីតព្រះនាងជប៉ុន Mako បានចាកចេញពីទឹកដីកំណើតរបស់ខ្លួន និងធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិកជាមួយ Kei Komuro បន្ទាប់ពីនាងបានលះបង់ឋានៈជាព្រះនាងដើម្បីរៀបការជាមួយមនុស្សដែលនាងស្រលាញ់។

ការលះបង់ដ៏ធំធេងនេះត្រូវបានមហាជនជាច្រើនបង្ហាញក្តីបារម្ភពីសុខទុក្ខ និងជីវភាពរបស់អតីតព្រះនាងជប៉ុនរូបនេះជាខ្លាំង។ ចាប់តាំងពីបានទៅរស់នៅសហរដ្ឋអាមេរិកមក Mako និងស្វាមីកម្របង្ហាញខ្លួនជាសាធារណៈណាស់ ប៉ុន្តែកាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ អ្នកទាំង ២កំពុងធ្វើឱ្យគ្រប់គ្នាធូរចិត្តបន្ទាប់ពីឃើញភាពផ្អែមល្ហែម និងក្តីស្រលាញ់ដែលពួកគេមានចំពោះគ្នាបង្ហាញឡើងបែបនេះ។


អ្នកទាំង ២បានបណ្តើរគ្នាទៅទិញសម្លៀកបំពាក់ដោយធ្វើដំណើរតាមរថយន្តក្រុងសាធារណៈជាមួយនឹងកាយវិកាស្និទ្ធិស្នាលបង្ហាញឱ្យឃើញពីសុភមង្គលពិតៗបើទោះជាជីវិតគូរបស់ពួកគេមិនទទួលបានការគាំទ្រពីគ្រួសារ និងប្រជាជនជប៉ុនក៏ដោយ៕

