×

បន្ទាប់ពីលោក ឃុំ ប៉ុណ្ណាដែត បញ្ចេញមតិបែបនេះធ្វើឱ្យ អេនណារ៉ូស ឆេះឆួលអារម្មណ៍រហូតពោលពាក្យអសុរោះតបវិញមិនសំចៃមាត់

 

ភ្នំពេញ៖ រឿងរ៉ាវចម្រូងចម្រាសរវាង អេនណារ៉ូស ចោទប្រកាន់បុរសជាអ្នកចងការប្រាក់របស់នាងថាបានចាប់រំលោភ ធ្វើឱ្យមានការផ្ទុះជជែកវែកញែកយ៉ាងច្រើនពេញបណ្តាញសង្គម។ បញ្ហាមួយនេះធ្វើឱ្យអតីតតារាចម្រៀង ឃុំ ប៉ុណ្ណាដែត បានបញ្ចេញមតិថា “ពាក្យថាតារាគេខំការពារកេរ្តិ៍ឈ្មោះណាស់ គេមិនដែលបើកចំហរ ឬហែកខ្លួនឯងទេ។ ខ្ញុំសូមសំណូមពរបងប្អូន និងអ្នកសារព័ត៌មានទាំងអស់ មុននឹងអោយតម្លៃតួណាម្នាក់ ឬក៏អ្នកចម្រៀងណាម្នាក់ជាតារា សូមជួយគិតផងថាគាត់ស្ថិតក្នុងលំដាប់ណា? បើមិនដូច្នោះទេគឺខូចតារារៀមច្បងចាស់ៗ និងតារាដែលគេខំសាងប្រជាប្រិយភាពអស់ហើយ ខ្ញុំសូមអស់យោបល់ត្រឹមហៅ សុខា ” ជាតារា”ដែរ”។

ពាក្យទាំងប៉ុន្មាននេះត្រូវបានលោក ឃុំ ប៉ុណ្ណាដែត ចែករំលែកតពីគណនីហ្វេសប៊ុកមួយដែលលើកយកបញ្ហារបស់ រ៉ូស មកជជែក។ ឃើញបែបនេះភ្លាម រ៉ូស មិនបង្អង់យូរក៏បានតបទៅវិញជាមួយពាក្យអសុរោះបែបនេះថា “ហើយហែងជាពីណា អញអត់ស្គាល់ហែងទេអាថោក ឃើញគេធ្លាក់ទឹកជាន់គេយកខ្លួនអែងល្អ អាថោកទាប អាតារាបែកកាវ502 អញអត់ដែលធ្វើអីប៉ះពាល់ហែងមុនទេមកឈឺចាប់នឹងរឿងអញម៉េស អាថោកយកពេលវេលាថែគ្រួសារហែងឱ្យល្អទៅកុំថោកពេកអាថោកអាបែកកាវ502 ពូកែរិះគន់គេប្រមាថមើលងាយគេប្រយ័ត្នកម្មពារកូនហែងកើតមកអត់ដៃអត់ជើង ឬ ពិការខួរក្បាល”។

គួរបញ្ជាក់ដែរថា ការតបតរបស់ អេនណារ៉ូស បានធ្វើឱ្យគ្រប់គ្នាហួសចិត្តជាខ្លាំង រីឯលោក ឃុំ ប៉ុណ្ណាដែត វិញក៏បានបង្ហាញអារម្មណ៍អន់ចិត្តចំពោះពាក្យសម្តីអសុរោះមិនអាចទទួលយកបាន ដោយលោកបានបញ្ជាក់នឹងធ្វើការផ្សាយផ្ទាល់ម៉ោង ៧យប់នេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង