×

ស្អាតអីតែក្មេងៗ ក្រលេកមើល Ann Siriam ឯណេះវិញពេលតុបតែងជាតុក្កតា Barbie ស្រស់ស្អាតមិនធម្មតា

ថៃ៖ ការតុបតែងជាតុក្កតា Barbie កំពុងទទួលបានការពេញនិយមជាខ្លាំងនាពេលបច្ចុប្បន្នជាហេតុនាំឱ្យតារាល្បីៗជាច្រើននាំគ្នាតុបតែងខ្លួនតាម និងថតរូបស្អាតៗចែកចាយពេញបណ្តាញសង្គម។ តារាស្រីក្មេងៗជាច្រើនកំពុងប្រជែងសម្រស់គ្នាជាមួយការតុបតែងខ្លួនជាតុក្កតា Barbie មួយនេះប៉ុន្តែក្រលេកទៅមើលពីសម្រស់តារាសម្តែងជើងចាស់ Ann Siriam ឯណោះវិញពិតជាគួរឱ្យចាប់អារម្មណ៍មិនឱ្យចាញ់ក្មេងៗជំនាន់ក្រោយឡើយ។

នៅមិនប៉ុន្មានខែទៀត Ann Siriam ឈានចូលវ័យ ៥២ឆ្នាំជាផ្លូវការហើយ ប៉ុន្តែបើនិយាយពីរូបសម្រស់ និងដងខ្លួនវិញតារាស្រីរូបនេះបានធ្វើឱ្យអ្នកគាំទ្រមិនតិចឡើយស្ងើចសរសើរមិនដាច់ពីមាត់ចំពោះវិធីសាស្ត្រថែរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យឆ្ងាយបែបនេះ។ ចង់ដឹងថា Ann Siriam មានសម្រស់គួរឱ្យទាក់ភ្នែកខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង