×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ហេតុផល ៦យ៉ាង ម៉ាក់ប៉ាគួរឱ្យកូនតូចៗរៀនហែលទឹក

បើម៉ាក់ប៉ាចង់ឱ្យកូនហាត់ប្រាណ ម៉ាក់ប៉ាគួរពិចារណាកីឡាហែលទឹកព្រោះក្មេងៗចូលចិត្តលេងទឹកណាស់។ ការហែលទឹកមិនត្រឹមតែជាកីឡាដែលសប្បាយទេ ថែមទាំងធ្វើឱ្យក្មេងៗមានសុខភាពល្អ និងជួយឱ្យក្មេងៗអភិវឌ្ឍផ្នែកផ្សេងៗទៀតជាច្រើន។ ខាងក្រោមនេះជាហេតុផលទាំង ៦ ដែលកូនតូចៗគួររៀនហែលទឹក។

១. ហែលទឹកជួយការពារការលង់ទឹក
យោងតាមរបាយការណ៍អត្រាមរណភាពកុមាររបស់អង្គការសុខភាពពិភពលោក (WHO) នៅប្រទេសកម្ពុជាការលង់ទឹក គឺជាបុព្វហេតុចម្បងនៃការស្លាប់របស់កុមារបន្ទាប់ពីទារក។ ការចេះហែលទឹករួមទាំងការមានចំណេះដឹងអំពីរបៀបមានសុវត្ថិភាពនៅក្នុងទឹកអាចកាត់បន្ថយហានិភ័យនៃការលង់ទឹករបស់ក្មេងៗបាន។

២. ហែលទឹកជាកីឡាដែលមានផលប៉ះពាល់ទាប
ហែលទឹកគឺជាកីឡាដែលមានផលប៉ះពាល់ទាប បើប្រៀបធៀបទៅនឹងកីឡាពេញនិយមផ្សេងទៀតដូចជា បាល់បោះ បាល់ទាត់ វាយសី…។ យោងតាមសាកលវិទ្យាល័យ Bucknell រាងកាយនឹងអណ្តែត ៩០ % នៅពេលដែលស្ថិតនៅក្នុងទឹកជម្រៅត្រឹមក ដូច្នេះកូនៗនឹងមិនដួល ប៉ះទង្គិច របួសជង្គង់ គ្រេចកជើង របួសស្មា គ្រេចកដៃ ឬឈឺសន្លាក់ដូចកីឡានៅលើគោកឡើយ។

៣. ហែលទឹកជាការហាត់ប្រាណពេញរាងកាយ
ការហែលទឹកជួយបង្កើនកម្លាំង ភាពបត់បែន ភាពអត់ធន និងធ្វើឱ្យរាងកាយមានតុល្យភាព។ វាគឺជាលំហាត់ប្រាណបេះដូង និងសួត ព្រោះវាជួយបង្កើនការស៊ូទ្រាំដង្ហើម និងជួយបង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រើអុកស៊ីសែន។ ឯសាច់ដុំដៃ ជើង និងខ្នងក៏ត្រូវបានប្រើក្នុងពេលដំណាលគ្នាដែរ ដែលជួយដុតបំផ្លាញកាឡូរី។ ការហែលទឹកស័ក្ដិសមបំផុតសម្រាប់កុមារធាត់។

៤. ការហែលទឹកជួយក្មេងៗអភិវឌ្ឍលឿន

ការរៀនហែលទឹកតាំងពីក្មេងជួយអភិវឌ្ឍប្រាជ្ញាក្មេងៗ។ សាស្ត្រាចារ្យ Robyn Jorgensen អ្នកដឹកនាំស្រាវជ្រាវលើគម្រោងដែលសិក្សារយៈពេល ៤ ឆ្នាំលើកុមារជាង ៧ ០០០ នាក់បង្ហាញថា “កុមារដែលហែលទឹកមានការយល់ដឹងខ្ពស់ជាងកុមារក្នុងវ័យស្របាលគ្នាដែលមិនហែលទឹក ៦ ទៅ ១៥ ខែ លើជំនាញយល់ដឹង ការដោះស្រាយចំណោទគណិតវិទ្យា ការរាប់ ការរៀនភាសា និងការធ្វើតាមការណែនាំ។

៥. ការហែលទឹកជួយបង្កើនទំនុកចិត្តដល់ក្មេងៗ
ការហែលទឹកផ្តល់ឱកាសឱ្យក្មេងតូចៗប្រកួតប្រជែងលក្ខណៈមិត្តភាព និងទទួលបានរង្វាន់ដែលជួយកុមារឱ្យមានទំនុកចិត្តលើ និងជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង។ យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា កុមារដែលហែលទឹកតាំងពីក្មេងអាចសម្របខ្លួនបានលឿនក្នុងបរិស្ថានថ្មី មានសមត្ថភាព មានភាពជឿជាក់លើខ្លួនឯង និងឯករាជ្យជាងក្មេងៗក្នុងវ័យស្រករគ្នាដែលមិនហែលទឹក។

៦. ការហែលទឹកផ្តល់ឱកាសឱ្យកូនតូចៗរាប់អានមិត្តថ្មី
អាងហែលទឹកក៏ជាកន្លែងដ៏ល្អសម្រាប់កូនតូចៗជួបមិត្តភ័ក្តថ្មីៗក្រៅពីមិត្តភ័ក្តជិតខាងផ្ទះ និងក្នុងថ្នាក់រៀនដែលផ្តល់ឱ្យពួកគេនូវបទពិសោធន៍កាន់តែទូលំទូលាយនិងរង្វង់សង្គមធំទូលាយ។ ក្មេងតូចៗគួររៀនហែលទឹកនៅអាយុ ៤ ឆ្នាំព្រោះនៅអាយុនេះអាអូនអាចសម្របសម្រួលចលនាដើម្បីហែល និងធាក់ទឹកដែលជាជំនាញសំខាន់ក្នុងការហែលទឹក និងរៀនជំនាញមូលដ្ឋានដូចជា ការបណ្តែតខ្លួនលើទឹកជាដើម៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង