ភ្នំពេញ៖ គ្រាន់តែលោក ឧកញ៉ា ធ្វើល្អ និងបង្ហាញការយកចិត្តទុកដាក់ជាមួយ ត្បូង តែបន្តិចធ្វើឱ្យ ម៉ៃ ចាប់ផ្តើមមានអារម្មណ៍មិនពេញចិត្តច្រណែន ត្បូង ភ្លាមមួយរំពេច។ ខណៈពេលដែលជំទាវធំកំពុងនាំជំទាវចន្ទ្រា ទៅកន្លែងឆ្ងាយដើម្បីរកពេទ្យពូកែព្យាបាលជំងឺអត់កូនរបស់នាងធ្វើឱ្យ ម៉ៃ មានឱកាសរកវិធីដើម្បីចូលទៅជិតលោកឧកញ៉ាសាខន ដើម្បីទាក់ទាញចំណាប់អារម្មណ៍។
ប៉ុន្តែអ្វីៗមិនដូចការគិតឡើយ ដោយសារពេលនេះទំនាក់ទំនងរបស់ ត្បូង និងលោក ឧកញ៉ា ហាក់មានភាពស្និទ្ធិស្នាល និងបារម្ភពីគ្នាឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតធ្វើឱ្យ ម៉ៃ ចាប់ផ្តើមច្រណែន ត្បូង និងចាត់ទុក ត្បូង ជាសត្រូវស្នេហាបន្ទាប់ពីលោកជំទាវចន្ទ្រា ទៀតផង។ ចង់ដឹងថា ម៉ៃ នឹងមានផែនការបែបណាខ្លះដើម្បីកំចាត់ ត្បូង កុំឱ្យក្លាយជាឧបសគ្គសម្រាប់ខ្លួន កុំភ្លេចរង់ចាំតាមដានភាគបន្តរឿងភាគបុរាណខ្មែរ “ចោះត្រចៀក” វេលាម៉ោង ៨-៩ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN ទាំងអស់គ្នា៕