ក្រោយសម្រាលកូនរួច កម្រិតអ័រម៉ូនEstrogen និងProgesterone នឹងធ្លាក់ចុះយ៉ាងខ្លាំង ដែលនាំឱ្យម៉ាក់ៗមានរោគសញ្ញាដូចជា ថប់បារម្ភ ប្រែប្រួលអារម្មណ៍ និងឆាប់ខឹង។ រោគសញ្ញាទាំងនេះ អាចបណ្តាលឱ្យស្រីៗយើងពិបាកថែទាំខ្លួនឯង ក៏ដូចជាកូនដែលទើបនឹងកើតផងដែរ។ ដូច្នេះហើយ ម៉ាក់ៗគួរស្វែងយល់ពីរោគសញ្ញានៃការប្រែប្រួលកម្រិតអ័រម៉ូន និងរកដំណោះស្រាយឲ្យបានសមស្រប។រោគសញ្ញានៃអតុល្យភាពអ័រម៉ូនក្រោយសម្រាលកូន
• អស់កម្លាំងខ្លាំង
• ស្រកទម្ងន់
• ប្រែប្រួលអារម្មណ៍ និងថប់បារម្ភ
• គេងមិនលក់
• ជ្រុះសក់
• បាក់ទឹកចិត្ត
• សាច់ក្តៅ
• ចំណង់ផ្លូវភេទធ្លាក់ចុះ
• កើតមុន
• ស្បែកស្ងួត
• ទល់លាមក
• រដូវមិនទៀង
• ស្ងួតទ្វារមាស។
គន្លឹះដោះស្រាយបញ្ហាអតុល្យភាពអ័រម៉ូនក្រោយសម្រាល
ដើម្បីជួយឱ្យកម្រិតអ័រម៉ូនមានតុល្យភាពឡើងវិញ ម៉ាក់ៗអាចសាកល្បងអនុវត្តន៍តាមវិធីសាស្ត្រងាយៗខាងក្រោមនេះ។
• ហាត់ប្រាណដោយការដើរ ដើម្បីកាត់បន្ថយស្រ្តេស និងជួយឱ្យអ័រម៉ូនមានតុល្យភាពឡើងវិញ
• ញ៉ាំអាហារដែលសម្បូរទៅដោយជាតិសរសៃ ដូចជាផ្លែប៊ឺរ ផ្លែឈើក្រៀម ផ្កាខាត់ណាខៀវ។
• ហាត់យូហ្គា
• ជៀសវាងញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ ប៉ុន្តែជំនួសដោយការញ៉ាំអាស៊ីដខ្លាញ់អូមេហ្គា៣
• ជៀសវាងប្រើថ្នាំពន្យារកំណើតភ្លាមៗ បន្ទាប់ពីសម្រាលកូនរួច ពីព្រោះថ្នាំទាំងនោះអាចធ្វើឱ្យអ័រម៉ូនមានអតុល្យភាព ឬជំរុញឱ្យមានការប្រែប្រួលផ្លូវចិត្ត
• ជៀសវាងការញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
• ញ៉ាំថ្លើមសត្វ
• ញ៉ាំស៊ុតផ្នែកពណ៌លឿង
• គេងឲ្យបានគ្រប់គ្រាន់៕
ប្រភព៖ Hellokrupet