×

កម្មវិធី“Anchor សំណើចតាមភូមិ” នឹងផ្ដល់ជូននូវទស្សនីយភាពសប្បាយរីករាយពីស្រុកបាទី ខេត្តតាកែវ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ

នៅថ្ងៃសៅរ៍ខាងមុខនេះ ពុកម៉ែបងប្អូនទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN នឹងបានទស្សនានូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយរបស់កម្មវិធី Anchor សំណើចតាមភូមិ ដែលក្រុមការងារបានចុះទៅផ្តិតយកពីភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

នៅដើមកម្មវិធី Anchor សំណើចតាមភូមិ បងប្អូនទស្សនិកជននឹងបានទស្សនាពីទិដ្ឋភាពទូទៅ និងការធ្វើដំណើរពីភ្នំពេញទៅកាន់ស្រុកបាទី ដើម្បីបង្ហាញជូននូវស្ថានភាពរបស់ប្រជាពលរដ្ឋនៅទីនោះ រួមទាំងចំណេះដឹងខ្លះៗពីភូមិសាស្ត្រនៃស្រុកមួយនេះផងដែរ។

បន្ទាប់មក កម្មវិធីនឹងមានការលេងល្បែងកម្សាន្តដែលមានការចូលរួមពីអ្នកភូមិត្រពាំងត្រយឹង ដែលមានឈ្មោះថា “ថ្នមមាសស្នេហ៍ឱ្យដល់ត្រើយ” ការបកស្រាយបទចម្រៀងរួមគ្នាយ៉ាងពីរោះពីតារាកត្តិយសរួមមានកញ្ញា ជេននី និងលោក ណារ៉ាក់ ព្រមទាំងវគ្គសម្ដែងរឿងកំប្លែងខ្លីក្រោមចំណងជើងថា “ចោរចេក” ដែលនឹងផ្ដល់ការផ្ទុះសំណើចសម្រាប់ទស្សនិកជន ដែលទស្សនានៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨ យប់តទៅ។ ដូច្នេះ សូមរង់ចាំទស្សនាកម្មវិធី Anchor សំណើចតាមភូមិ ដើម្បីទទួលបាននូវភាពសប្បាយរីករាយទាំងអស់នេះ។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង