×

ធ្លាប់តែឭគេថា រកស៊ីទើបឆាប់សល់លុយតែបែរ លី អ៊ីវ៉ាធីណា រអ៊ូថាដើមខែម្តងៗចង់ដាច់ខ្យល់មិនដឹងលុយហោះទៅណាអស់

ភ្នំពេញ៖ លី អ៊ីវ៉ាធីណា ដែលជាអតីតតារាចម្រៀងដ៏ល្បីមួយរូបបានសម្រេចបញ្ចប់អាជីពលើវិថីសិល្បៈដែលខំសាងឡើងរាប់ឆ្នាំដើម្បីយកពេលវេលាទៅបើកអាជីវកម្មផ្ទាល់ខ្លួនវិញ។ ទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើននៅតែគាំទ្រ និងនឹករឭកដល់អតីតតារាស្រីរូបនេះផងដែរដោយអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិចំៗថា នឹកសម្លងតារាក្នុងដួងចិត្តខ្លួនជាខ្លាំង។

 

ជាមួយនឹងអាជីវកម្មក្នុងដៃជាច្រើនមុខកំពុងដំណើរការទៅដោយរលូនបែរចូលដើមខែសីហា មិនទាន់អតីតតារាស្រី លី អ៊ីវ៉ាធីណា បែររអ៊ូបែបនេះថា “អ្នករកស៊ីឱ្យតែដើមខែដាច់ខ្យល់វិលមុខ ត្រូវរៀបបង់ឥវ៉ាន់សងលុយគេ និយាយពីលុយវិញដឹងហោះទៅណាអស់”។

គួរបញ្ជាក់ដែរថា បន្ទាប់ពីពង្រីកមុខរបរជាបន្តបន្ទាប់ហើយ លី អ៊ីវ៉ាធីណា ត្រូវបានអ្នកគាំទ្រជាច្រើនចង់ដឹងទាក់ទងនឹងម្ចាស់បេះដូងក្រោយសង្ស័យថានាងស្រលាញ់ភេទដូចគ្នាបន្ទាប់ពីឃើញភាពស្និទ្ធិស្នាលរបស់នាងជាមួយនឹងនារីម្នាក់តែងខ្លួនជាប្រុស។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកម្សាន្តក្នុងស្រុកមួយ លី អ៊ីវ៉ាធីណា បានឱ្យដឹងថានាងមិនមានគូស្នេហ៍ជានារីដូចគ្នានោះទេ ដោយសារនាងស្រលាញ់រាប់ទុកដូចប្អូនទើបមានភាពស្និទ្ធិស្នាលនឹងគ្នាខ្លាំងបែបនេះ ហើយបច្ចុប្បន្ននាងក៏នៅទំនេរមិនទាន់មានដៃគូដូចពាក្យចចាមអារ៉ាមបាននិយាយតគ្នាដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង