×

ទឹកចិត្តមិនអាចកាត់ថ្លៃបាន សំប៉ូ លីដា នៅគេងកំដរ ស្វែង សុជាតា ទាំងដៃបន្តោងស៊ីរ៉ូម

ភ្នំពេញ៖ កាលពីថ្ងៃទី ៣១ ខែកក្កដា ម្សិលមិញនេះតារាសម្តែងជើងចាស់ ស្វែង សុជាតា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការបារម្ភបន្ទាប់ពីតារាស្រីរូបនេះចែករំលែករូបភាពមួយចំនួនកំពុងសម្រាកនៅមន្ទីរពេទ្យ និងដាក់អុកស៊ីសែនបន្ទាប់ពីខំប្រឹងស៊ូទ្រាំដើម្បីបញ្ចប់ការងារ។

គ្រាន់តែចប់ការងារស្ទើរមិនទាន់ ស្វែង សុជាតា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអមដំណើរដោយតារាកំប្លែង សំប៉ូ លីដា ធ្វើឱ្យតារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះមានអាការប្រសើរឡើងវិញ។ ក្នុងការចែករំលែកនេះដែរក្រៅពីបានបញ្ជូនមិត្តរួមអាជីពទៅមន្ទីរពេទ្យហើយនោះ តារាកំប្លែង សំប៉ូ លីដា ថែមទាំងចំណាយពេលវេលាគេងកំដរអ្នកនាង ស្វែង សុជាតា រហូតត្រូវព្យួរស៊ីរ៉ូមទាំងអ្នកជំងឺ និងអ្នកកំដរទៀតផង។

ទឹកចិត្តក្នុងការជួយគ្នាក្នុងគ្រាលំបាកនេះត្រូវបានអ្នកគាំទ្ររំភើបចិត្តជាខ្លាំងផងដែរ។ គួរបញ្ជាក់ដែរថា គ្រាន់តែដឹងដំណឹងថា តារាសម្តែងដែលអាចសម្តែងបានគ្រប់ទម្រង់ ស្វែង សុជាតា ចូលមន្ទីរពេទ្យភ្លាមឃើញមានមិត្តទាំងក្នុង និងក្រៅសិល្បៈនាំគ្នាទៅសួរសុខទុក្ខមិនដាច់ដែលនេះជាកម្លាំងចិត្តធ្វើឱ្យអ្នកនាង ស្វែង សុជាតា បានធូរស្បើយពីជំងឺឆាប់រហ័សផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង