ចិន៖ គិតមកទល់ពេលនេះ តារាសម្តែងដ៏ល្បី Ruby Lin បានចាប់ដៃសាងគ្រួសារជាមួយនឹងតារាប្រុស Wallace Huo រយៈពេល ៧ឆ្នាំហើយដោយទទួលបានកូនស្រីម្នាក់ដ៏គួរឱ្យស្រលាញ់។ រយៈពេល ៧ឆ្នាំមកនេះ ប្តីប្រពន្ធមួយគូនេះតែងធ្លាយរឿងអាស្រូវប្រេះឆាគ្នារាប់មិនអស់ ទោះជាយ៉ាងណាក៏អ្នកទាំង២មិនដែលចេញមុខបកស្រាយអ្វីទាំងអស់។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរនោះគឺបើទោះរងពាក្យចចាមអារ៉ាមច្រើនលើកច្រើនសាខ្លាំងប៉ុណ្ណា ក៏ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំង២នៅតែរឹងមាំដដែល។ ជាក់ស្តែងក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៧ឆ្នាំនេះថ្វីបើមិនបានចែករំលែករូបភាពអ្វីច្រើន ប៉ុន្តែត្រឹមរូបកាន់កែវស្រាក្រហមតែមួយសន្លឹកអាចបង្ហាញអត្ថន័យជីវិតដែលពោរពេញដោយសុភមង្គលក្នុងគ្រួសារតារាល្បីទាំង ២នេះបានដែរ៕