
សង្គម៖ យោងតាមគណនីហ្វេសបុកឈ្មោះ Sreyloeng Phoun បានចែករំលែកវីដេអូមួយដែលបានយកពីកាមេរ៉ាសុវត្ថិភាពឃើញមានព្រះសង្ឃ ២អង្គបានយកចង្ហាន់ដែលបិណ្ឌបាតបានទៅព្យួរលើម៉ូតូចាស់មួយគ្រឿងដោយគណនីខាងលើបានសរសេររៀបរាប់ថា “ខ្ញុំករុណាសូមថ្វាយបង្គំលោកប្អូន ហើយក៏អរព្រះគុណជំនួសយាយតា និងជនអនាថាក្រខ្សត់ទាំងអស់ផងដែរ និមន្តបិណ្ឌបាតយកចង្ហាន់ចែករំលែកដល់អ្នកក្រខ្សត់”។

ទឹកចិត្តដ៏ប្រពៃរបស់ព្រះសង្ឃទាំង ២អង្គកំពុងធ្វើឱ្យបណ្តាអ្នកនិយមលេងហ្វេសបុកចាប់អារម្មណ៍ និងគោរពជាខ្លាំង ថ្វីបើរបស់បន្តិចបន្តួចមែនពិតប៉ុន្តែទំហំនៃទឹកចិត្តពិតជាមិនអាចកាត់ថ្លៃឡើយ៕
