×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ម្ចាស់ជើងឯកពានរង្វាន់eCPLវគ្គជម្រុះ នឹងលេងតំណាងក្លិបNagaworld FCរដូវកាល២០២៣-២៤

កីឡាករ Tim Vongravuth ដែលជាម្ចាស់ជើងឯកពានរង្វាន់ e-Cambodian Premier League វគ្គជម្រុះនាពេលថ្មីៗកន្លងទៅ ត្រូវបានចាប់ឆ្នោតតំណាងឱ្យក្លិបបាល់ទាត់ Nagaworld FC នៃលីគកំពូលកម្ពុជា ដើម្បីធ្វើការប្រកួតរដូវកាលទីមួយជាមួយកីឡាករ៩រូបផ្សេងទៀត នៃក្របខណ្ឌលីគបាល់ទាត់អេឡិចត្រូនិកកម្ពុជារដូវកាល២០២៣-២៤ លើវិញ្ញាសា eFootball (Console)។

ការចាប់ឆ្នោតបានធ្វើឡើងនារសៀលថ្ងៃទី៣ ខែសីហានេះ ដោយមានការអញ្ជើញចូលរួមជាអធិបតី លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌាព្រីមៀរលីគ (CPL) និងការចូលរួមពីតំណាងក្លិបលីគកំពូលទាំង១០ ដើម្បីធ្វើការចាប់ឆ្នោតឆ្មោះកីឡាករ និងក្លិប J-League របស់ប្រទេសជប៉ុន ដែលកីឡាករនីមួយៗ ត្រូវយកមកលេងក្នុងរដូវកាលនេះ។

កីឡាករ Tim Vongravuth នឹងប្រើប្រាស់ក្លិប Kawasaki Frontale នៃក្របខណ្ឌ J-League ដើម្បីប្រកួតពេញមួយរដូវកាល។ កីឡាករ៩នាក់ផ្សេងទៀត ដែលត្រូវតំណាងក្លិបទាំង៩ ដែលនៅសល់រួមមាន៖

កីឡាករ Pidor Kolchanratana តំណាងក្លិបភ្នំពេញក្រោន (កាន់ក្លិប Hokkaido Consadole Sapporo នៃក្របខណ្ឌ J-League)

កីឡាករ Chhay Sovila តំណាងក្លិបវិសាខា (កាន់ក្លិប FC. Tokyo នៃក្របខណ្ឌ J-League)

កីឡាករ Phok Sophanha តំណាងក្លិបព្រះខ័នរាជស្វាយរៀង (កាន់ក្លិប Kashima Antlers នៃក្របខណ្ឌ J-League)

កីឡាករ Srun Lyly តំណាងក្លិបបឹងកេត (កាន់ក្លិប Nagoya Grampus នៃក្របខណ្ឌ J-League)

កីឡាករ Phan Viseth តំណាងក្លិប Tiffy Army (កាន់ក្លិប Vissel Kobe នៃក្របខណ្ឌ J-League)

កីឡាករ Ra Sopheak តំណាងក្លិប Angkor Tiger (កាន់ក្លិប Cerezo Osaka នៃក្របខណ្ឌ J-League)

កីឡាករ Noun Ratana តំណាងក្លិបគិរីវង់សុខសែនជ័យ (កាន់ក្លិប Urawa Reds នៃក្របខណ្ឌ J-League)

កីឡាករ Song Vanda តំណាងក្លិប ISI ដង្កោសែនជ័យ (កាន់ក្លិប Shonan Bellmare នៃក្របខណ្ឌ J-League)

កីឡាករ Mot Ly តំណាងក្លិបព្រៃវែង (កាន់ក្លិប Yokohama F. Marinos)។

សូមជម្រាបថា កីឡាករ Ra Sopheak គឺជាជើងឯករងក្នុងវគ្គជម្រុះ ស្របពេលដែលកីឡាករ Phan Viseth និងកីឡាករ Phok Sopanha ទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួន។ ការប្រកួតរដូវកាល eCPL នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែសីហាតទៅ ដោយធ្វើឡើងរៀងរាល់ថ្ងៃសុក្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង