×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

វិធីបង្ការល្អៗ សម្រាប់ស្រ្តីមានផ្ទៃពោះ ចៀសវាងបញ្ហាកូនក្រៅស្បូន

ការបង្កកំណើតស៊ុត (មេជីវិតញី និងឈ្មោល) ជាធម្មតាកាច់សំបុកនៅ១/៣ ខាងក្រៅដៃស្បូន ធ្វើដំណើរចូលមកតួស្បូន ដើម្បីកាច់សំបុក។ ក្នុងករណីដែលស៊ុតធ្វើការកាច់សំបុក ខុសប្រក្រតីនៅក្រៅតួស្បូន គេហៅថាជា កូនក្រៅស្បូន។ នេះបើតាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។

ជាទូទៅ កូនក្រៅស្បូន មិនអាចរីកលូតលាស់ធំធាត់បានដូចការបង្កកំណើតកូននៅតួស្បូនបានទេ ហើយមូលហេតុដែលធ្វើឲ្យស្ត្រីពពោះប្រឈមនឹងកូនក្រៅស្បូនគឺ ម្ដាយបង្កកំណើតដោយធ្វើ IUI (Intrauterine Insemination) ឬ IVF (In vitro fertilisation) ធ្លាប់មានប្រវត្តិគភ៌ក្រៅស្បូន រលាកអាងត្រគាក ឬធ្លាក់សរ៉ាំរ៉ៃ ជាដើម។

លោកបានណែនាំថា វិធីបង្ការគឺបង្ការជាមួយនឹងមូលហេតុ ឬកត្តាប្រឈមដែលបណ្ដាលឲ្យមានកូនក្រៅស្បូន មាន៖
– កុំជក់បារី
– ការពារឆ្លងកាមរោគ ឬជំងឺឆ្លងតាមការរួមភេទផ្សេងៗ
– ព្យាបាលឱ្យបានត្រឹមត្រូវ ក្នុងករណីស្ត្រីមានការរលាកដៃស្បូន រលាកអាងត្រគាក រលាកទ្វារមាសជាដើម
– ព្យាបាលធ្លាក់ស រោគស្ត្រីផ្សេងៗដោយជួបជាមួយគ្រូពេទ្យជំនាញ ចៀសវាងការប្រើថ្នាំតាមគ្នា ឬប្រើថ្នាំគ្មានវេជ្ជបញ្ជា

លើសពីនេះ វេជ្ជបណ្ឌិតសម្ភពរូបនេះបានណែនាំឱ្យដឹងទៀតថា ម៉ាក់ៗពពោះត្រូវពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ។ ចំពោះស្ត្រី នៅពេលដែលបាត់រដូវ ពិនិត្យទឹកនោមថាមានគភ៌ ២-៣សប្ដាហ៍ ត្រូវទៅពិនិត្យអេកូមើលថា តើកូនបានចូលមកក្នុងស្បូនហើយឬនៅ ចៀសវាងករណីយឺតយ៉ាវរហូតដល់បែកធ្លាយកូនក្រៅស្បូន ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង