ភ្នំពេញ៖ វីដេអូមួយដែលតារាសម្តែងសាច់ដុំ លៃ ថៃចាន់ ដែលជាតួអង្គលោកគ្រូសង្ហាក្នុងកម្មវិធី “តោះរៀនភាសា” ចាក់ផ្សាយនៅ MyTV បានធ្វើវីដេអូសំនួរចម្លើយជាមួយនឹងតារាសម្តែង ពេជ្រ ចរណៃ កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្ទុះសំណើចជាមួយសំនួរចុងក្រោយដែល លៃ ថៃចាន់ បានសួរទៅកញ្ញា ពេជ្រ ចរណៃ ថាប្រសិនថ្ងៃក្រោយស្វាមីខ្លួនលួចមានប្រុសតើ ពេជ្រ ចរណៃ នឹងគិតយ៉ាងណា?
គ្រាន់តែឭសំនួរមួយឃ្លានេះភ្លាមធ្វើឱ្យតារាស្រីរូបនេះដែលបានត្រៀមខ្លួនឆ្លើយសំនួរបែរទៅជាគាំងរកពាក្យនិយាយលែងត្រូវមួយរំពេច។ យ៉ាងណាមិញ ពេជ្រ ចរណៃ បានភ្ជាប់ចម្លើយបញ្ជាក់ថា ប្រសិនស្វាមីនាងផិតក្បត់នាងទៅលួចមានប្រុសមែននោះនាងនឹងរត់ទៅបួសមិនខាន។ ចង់ដឹងថា តារាសម្តែងទាំង ២នេះធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើចប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕