×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

វឿន វាសនា ឈ្នះពាន៣ ខណៈកីឡាករបរទេស២រូបបានពានឆ្នើមក្នុងការប្រកួតពានរង្វាន់ឯកឧត្តមបណ្ឌិតស សុខា២០២៣

ការប្រកួតពានរង្វាន់ឯកឧត្តមបណ្ឌិត ស សុខា ឆ្នាំ២០២៣ បានបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅដោយរកឃើញក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ គឺជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះក្រុមសមាគមកីឡាបាល់ទះវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២ (១៦-២៥, ២៥-១៩, ២២-២៥, ២៥-២៣ និង ១៥-១១)។

ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបញ្ជាការដ្ឋានអង្គរក្ស ដែលបានយកឈ្នះក្លិបកីឡាបាល់ទះខេត្តតាកែវ ៣សិតទល់០ (២៥-១៨, ២៥-២០ និង ២៥-២០)។

ក្រៅពីការប្រគល់ពានរង្វាន់ជាក្រុមពីសំណាក់ ឯកឧត្តមបណ្ឌិត ស សុខា រួចហើយនោះ ឯកឧត្តម អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រគល់ពានរង្វាន់ឯកត្តជនឆ្នើមផងដែរ។ ក្នុងនោះកីឡាករបរទេសចំនួនពីររូបបានឈ្នះពានរង្វាន់ រួមមានកីឡាករ PHAM THOAI KHONG មកពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឈ្នះពានរង្វាន់កីឡាករលើកបាល់ល្អជាងគេ និងកីឡាករ PELAYO BERNAL HENRY JOSE មកពីសមាគមកីឡាបាល់ទះវិសាខា ឈ្នះពានរង្វាន់កីឡាកររនាំងល្អជាងគេ។

ក្រៅពីនោះនៅមានពានរង្វាន់កីឡាករ LIBERO ល្អជាងគេ បានទៅលើកីឡាករ ខឹម សុវណ្ណដារ៉ា, ពានរង្វាន់កីឡាករវាយប្រយុទ្ធល្អជាងគេ បានលើកីឡាករ វឿន វាសនា មកពីសមាគមកីឡាបាល់ទះវិសាខា, ពានរង្វាន់កីឡាករវាយសេវាល្អជាងគេ បានលើកីឡាករ វឿន វាសនា និងពានរង្វាន់កីឡាករឆ្នើមជាងគេក្នុងព្រឹត្តិការណ៍ ក៏ជាកីឡាករ វឿន វាសនា ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង