×

កាន់តែប្លែក! ថ្ងៃសៅរ៍សប្ដាហ៍នេះ ទស្សនាល្បែងកម្សាន្តឈ្មោះថា”ប្រើចង្កេះថ្នមអូន” ក្នុងកម្មវិធី Anchorសំណើចតាមភូមិ

ជួបជាមួយវត្តមានរបស់អ្នកស្រុករលាប្អៀរ ដែលពួកគាត់នឹងចូលរួមលេងល្បែងកម្សាន្តជាមួយនឹងកម្មវិធី “Anchor សំណើចតាមភូមិ” ដើម្បីដណ្ដើមយករង្វាន់ជាច្រើន។

នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ពុកម៉ែបងប្អូននឹងបានទស្សនាការលេងល្បែងកម្សាន្តដែលមានឈ្មោះថា “ប្រើចង្កេះថ្នមអូន” ដ៏ថ្មីប្លែកសម្រាប់ផ្ទាំងទស្សនីយភាពសប្បាយរីករាយដែលផ្ដល់ជូនពីកម្មវិធី “Anchor សំណើចតាមភូមិ”។ តើបេក្ខជនរូបណាទៅ ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ពីកម្មវិធីរបស់យើង នៅរាត្រីថ្ងៃសៅរ៍ខាងមុខនេះ?

បន្ថែមពីនេះ ទស្សនិកជនក៏នឹងបានជួបជាមួយនឹងតារាកិត្តិយសដែលនឹងឡើងមកបកស្រាយបទចម្រៀងយ៉ាងពីរោះដើម្បីបំពេអារម្មណ៍របស់ពុកម៉ែបងប្អូន គឺលោក ឆាយ ណាឃីម ព្រមទាំងវត្តមានរបស់ក្រុមកំប្លែងដែលផ្ដល់ជូននូវការផ្ទុះសំណើចនៅចុងកម្មវិធីរបស់យើងផងដែរ។ ទិដ្ឋភាពទាំងនេះ នឹងត្រូវបង្ហាញចេញពីភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សូមរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN តែមួយគត់។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង