ថៃ៖ អ្នកគាំទ្រជាច្រើនកំពុងចាប់អារម្មណ៍លើរូបថតមួយសន្លឹករបស់តារាសម្តែង Aff Taksaron កាលពីពេលថ្មីៗនេះបន្ទាប់ពីនាងបានចែករំលែកជុំគ្រួសារខាងអតីតស្វាមីនៅលើគណនី IG របស់ខ្លួនដែលក្នុងនោះក៏មានវត្តមាន Songkran ផងដែរ។
ក្រោយចែកផ្លូវគ្នារយៈពេល ៥ឆ្នាំមកនេះ Aff មិនដែលបង្ហាញការជួបជុំគ្រួសាររបស់អតីតស្វាមីនាងឡើយ ប៉ុន្តែលើកនេះ Aff បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាចុចបេះដូងលើរូបភាពដែលនាងបានចែករំលែកនោះយ៉ាងច្រើនសន្ធឹក។
គួរបញ្ជាក់ដែរថា បើទោះជាបានលែងលះគ្នាមិនមានឈ្មោះជាប្តីប្រពន្ធនឹងគ្នាទៀតក៏ដោយ ប៉ុន្តែ Aff និង Songkran នៅតែផ្តល់ភាពកក់ក្តីដល់កូនស្រីជាទីស្រលាញ់ដោយជារឿយៗ Songkran បានចំណាយពេលវេលារបស់ខ្លួនជាមួយកូនស្រីដោយលោកបានផុសនៅគណនី IG របស់ខ្លួនជាញឹកញាប់ផងដែរ៕