×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

បបូរមាត់ឡើងខ្មៅអំឡុងពេលពពោះមែនអត់? ដោះស្រាយតាមគន្លឹះទាំងនេះ

ពិតណាស់ ការពពោះ ជាដំណាក់កាលដ៏រំភើបរីករាយរបស់ស្ត្រីគ្រប់រូប ប៉ុន្តែម៉ាក់ៗក៏ប្រឈមនឹងការប្រែប្រួលច្រើនដូចគ្នា។ បញ្ហាមួយចំនួនដែលតែងតែកើតឡើងអំឡុងពេលពពោះ មានដូចជាឈឺខ្នង ពិបាកគេង ហើយមួយវិញទៀត ម៉ាក់ក៏អាចប្រឈមនឹងបញ្ហាបបូរមាត់ឡើងខ្មៅដោយមិនដឹងខ្លួនផងដែរ។គន្លឹះបញ្ចៀសបញ្ហាបបូរមាត់ខ្មៅអំឡុងពេលពពោះ
ម៉ាក់ៗក៏អាចអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីកាត់បន្ថយឱកាសនៃបញ្ហាបបូរមាត់ខ្មៅអំឡុងពេលពពោះបាន ដោយ៖

១. ប្រើក្រមួនលាបមាត់ ឬ Lip balm
ការការពារបបូរមាត់ពីកម្តៅថ្ងៃខ្លាំង ដោយប្រើក្រមួនលាបមាត់ ឬក្រែមដែលមានSPF គឺជារឿងសំខាន់ ពីព្រោះថាកាំរស្មី UV អាចជំរុញការផលិតសារធាតុ Melanin ដែលនាំឱ្យបបូរមាត់យើងប្រែពណ៌ទៅជាខ្មៅ។

២. របបអាហារតុល្យភាព
បន្ថែមពីនេះ ម៉ាក់ៗក៏មិនអាចខ្វះបាននូវរបបអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដែលរួមមានជាតិដែក អាស៊ីដ Folic វីតាមីន C និង E។ អាហារទាំងនេះ អាចបញ្ចៀសកង្វះសារធាតុចិញ្ចឹមសំខាន់ៗដែលនាំឲ្យបបូរមាត់ឡើងខ្មៅ។

៣. រក្សាជាតិទឹក
យើងធ្លាប់បានឮរួចមកហើយថា ការរក្សាជាតិទឹកក្នុងរាងកាយមានសារៈសំខាន់ណាស់។ នៅពេលដែលស្បែកមានសំណើម នោះម៉ាក់ៗមិនងាយប្រឈមនឹងបញ្ហាបបូរមាត់ខ្មៅឡើយ។

៤. ចៀសវាងស្រ្កាប់បបូរមាត់លើសកម្រិត
ប្រសិនបើយើងឧស្សាហ៍ស្រ្កាប់ ឬត្រដុសបបូរមាត់ញឹកញាប់ នោះស្បែកបបូរមាត់នឹងងាយឡើងពណ៌ខ្មៅ។ ជំនួសមកវិញ យើងគួរសម្អាតបបូរមាត់ដោយប្រើហ្វូមដែលគ្មានជាតិកាត់ ឬកំណាត់ទន់ៗ ទើបជាការប្រសើរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង