×

សមគ្នាណាស់ៗ! លេចចេញតម្រុយមួយចំនួនអ្នកគាំទ្រសង្ស័យ Lisa កំពុងទាក់ទងសេដ្ឋីវ័យក្មេង Frederic Arnault

កម្សាន្ត៖ Lisa សមាជិកក្រុម BLACKPINK ធ្លាប់បានឱ្យដឹងថា នាងចូលចិត្តស្លៀកប៊ីគីនីណាស់ ប៉ុន្តែនាងមិនហ៊ានផុសនៅបណ្តាញសង្គមឡើយដោយសារខ្លាចម្តាយនាងស្តីបន្ទោស។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ Lisa បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបថតមួយចំនួនដែលលើកនេះនាងបានបង្ហាញរូបថតក្នុងឈុតប៊ីគីនីច្បាស់ៗខុសប្លែកជាងរាល់ដង។

ប៉ុន្តែអ្វីដែលធ្វើឱ្យនិយមលេងបណ្តាញសង្គមកាន់តែចាប់អារម្មណ៍ជាងនេះនោះគឺ គ្រប់គ្នាកំពុងសង្ស័យពាក្យចចាមអារ៉ាមដែលថានាងកំពុងមានទំនាក់ទំនងជាមួយ Frederic Arnault ដែលជាកូនប្រុសមហាសេដ្ឋី Bernard Arnault ដោយសាររូបថតដែលនាងបានចែករំលែកលើគណនី IG ដូចទៅនឹងបងស្រីរបស់សេដ្ឋីវ័យក្មេងរូបនេះបានផុសកាលពីពេលថ្មីៗនេះដូចគ្នានៅឆ្នេរ Navagio ប្រទេសក្រិក។

មួយរយៈថ្មីៗកន្លងទៅ Lisa ត្រូវបានអ្នកគាំទ្រថតបានរូបភាពដែលនាងស្និទ្ធិស្នាលគេងលើស្មា Frederic Arnault
នៅហាងកាហ្វេមួយកន្លែងនៅទីក្រុងប៉ារីសផងដែរ។ ទោះបីលេចចេញចំណុចសង្ស័យទាំងប៉ុន្មាននេះយ៉ាងណាក៏ដោយ ទាំង Lisa ទាំងផលិតកម្ម YG មិនបានធ្វើការបកស្រាយអ្វីឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង