×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមការពារតំណែងជើងឯកAFF U23វៀតណាម ប្រកាសតែងតាំងគ្រូបង្វឹកថ្មីដែលធ្លាប់លាលែងដោយសារកម្ពុជា

សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានប្រកាសពីការតែងតាំងលោក Hoang Anh Tuan ជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ (U23) នៅថ្ងៃទី៨ ខែសីហា ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ AFF U23 Championship នៅប្រទេសថៃ ក្នុងខែសីហានេះ។

លោក Hoang Anh Tuan ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ១៨ឆ្នាំ ដែលលោកបានសុំលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីដឹកនាំក្រុមប្រកួតចាញ់ក្រុមជម្រើសជាតិ U18 កម្ពុជា ដោយលទ្ធផល ២-១ នៃពានរង្វាន់ AFF U-18 Championship ឆ្នាំ២០១៩ នៅក្នុងប្រទេសវៀតណាម។

ក្នុងពិធីតែងតាំងនោះ ប្រមុខសហព័ន្ធបាល់ទាត់វៀតណាម បានឱ្យដឹងថាលោក Tuan គឺជាគ្រូបង្វឹកដ៏សក្តិសមក្នុងការដឹកនាំក្រុម U23 ព្រោះកីឡាករភាគច្រើនក្នុងក្រុម U23 ត្រូវបានបណ្តុះបណ្តាលដោយរូបលោក Tuan ផ្ទាល់នៅពេលលោកជាគ្រូបង្វឹកក្រុម U ទាបជាងនេះ។ កីឡាករជាច្រើនទើបតែបានចូលរួមក្នុងការប្រកួតជើងឯកអាស៊ី U17 និង U20 នាពេលថ្មីៗនេះ។ លោកបានបង្កើតប្រវត្តិសាស្ត្រសម្រាប់វៀតណាម នៅពេលដឹកនាំក្រុមរបស់ខ្លួនទៅប្រកួតនៅពានរង្វាន់ FIFA U20 ឆ្នាំ២០១៧។

ការប្រកួត AFF U23 Championship ធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ទី២៦ ខែសីហា នៅខេត្ត Rayong និង Chonburi ប្រទេសថៃ។ វៀតណាមស្ថិតក្នុងពូល C ជាមួយហ្វីលីពីន និងឡាវ ដែលធ្វើឱ្យពួកគេមិនបានជួបក្រុមU23 កម្ពុជាដែលស្ថិតនៅពូល A នៅវគ្គចែកពូលនេះឡើយ។ ដោពូល A មាន កម្ពុជា ថៃ ព្រុយណេ និងមីយ៉ាន់ម៉ា ស្របពេលដែលពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

ក្រុម U23 វៀតណាម នឹងចាកចេញទៅប្រទេសថៃ នៅថ្ងៃទី១៤ ខែសីហា ហើយនឹងមានការប្រកួតមិត្តភាពជាមួយក្រុមបារ៉ែន នៅទីនោះ មុនពេលចាប់ផ្តើមការពារតំណែងជើងឯកពានរង្វាន់ AFF U23 របស់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង