×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

ម្ចាស់បទ “នីកា” ពេលនេះបានជាប់រហ័សនាម “នំបុ័ងៗ” បន្ទាត់ពីបទមួយនេះត្រូវបានយកទៅ Remix

ភ្នំពេញ៖ គ្រប់ពេលវេលា គ្រប់ទីកន្លែង បទចម្រៀង “នីកា” តែងឭស្ទើរគ្រប់កន្លែងបន្ទាប់ពីបទមនោសញ្ចេតនាមួយនេះត្រូវបានយកទៅ Remix ជាមួយពាក្យ “នំបុ័ងៗ” ស្តាប់ទៅពិរោះលន្លង់លន្លោចផង និងគួរឱ្យអស់សំណើច រហូតធ្វើឱ្យបទមួយនេះផ្ទុះខ្លាំងនៅលើបណ្តាញសង្គមតិកតុក។

មិនត្រឹមតែប៉ុណ្ណោះ ពេលនេះបទចម្រៀង Remix បានធ្វើឱ្យលោកត្រូវជាប់រហ័សនាមថា “នំបុ័ងៗ” ទៀតផង។ យ៉ាងណាមិញ បទចម្រៀងដែលបង្កប់ទៅដោយអត្ថន័យស្នេហាជ្រាលជ្រៅដែលបុរសម្នាក់សហការជាមួយតារាចម្រៀង Den Suffer និពន្ធបទនេះឡើងសម្រាប់មនុស្សស្រីដែលខ្លួនស្រលាញ់បានក្លាយជាបទដែលគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង។

ក្រោយបទចម្រៀង “នីកា” ផ្ទុះឡើងភ្លាមក៏មានអ្នកគាំទ្រជាច្រើនពិតជាចង់ឃើញ “នីកា” ពិតប្រាកដក្នុងបទចម្រៀងមួយនេះជាខ្លាំងផងដែរ។ ដើម្បីបំបាត់ចម្ងល់មួយនេះ Den Suffer បានធ្វើវីដេអូមួយដែលកំពុងធ្វើដំណើរទៅខេត្តព្រៃវែងដើម្បីច្រៀងបទ “នីកា” ជូនគូស្វាមីភរិយាដែលជាម្ចាស់សមីខ្លួនផ្ទាល់ឱ្យអ្នកគាំទ្របានឃើញដើម្បីឱ្យគ្រប់គ្នាអស់ចិត្តផងដែរ។

គួរបញ្ជាក់ដែរថា Den Suffer ដែលជាតារាចម្រៀងសម្លេងស្រទន់រូបនេះមិនត្រឹមតែល្បីខ្លាំងជាមួយបទ “នីកា” ប៉ុណ្ណោះទេ តែបទចម្រៀងជាច្រើនទៀតកន្លងមកជាច្រើនក៏ល្បីខ្លាំងគួរឱ្យសម្គាល់ផងដែរ ក្នុងនោះមានដូចជាបទ “កែវភ្នែក” រួមទាំងបទចម្រៀង Cover ជាច្រើនទាំងបទពីដើម និងសម័យផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង