×

សម្ពាធផ្លូវចិត្តធ្ងន់ធ្ងរពេកធ្វើឱ្យអតីតពិធីការិនី អាណូ ស្រែកផ្តាំគេឱ្យជួយមើលកូន និងយកកាំ បិតចាក់សម្លា ប់ខ្លួនភ្លាម

ភ្នំពេញ៖ បាត់ពីសិល្បៈអស់រាប់ឆ្នាំ អតីតពិធីការិនី វីជេអាណូ បានសំងំបើកមុខរបរលក់ម្ហូបដែលមានការគាំទ្រជាហូហែរពីបណ្តាអ្នកគាំទ្រ។ ប៉ុន្តែ មិនច្បាស់ថាមួយរយៈចុងក្រោយនេះ វីជេអាណូ ជួបបញ្ហាអ្វីធ្ងន់ធ្ងរឡើយក្នុងមុខរបរ និងរង្វង់គ្រួសាររហូតសម្ពាធផ្លូវចិត្តបណ្តាលឱ្យអតីតពិធីការិនីរូបនេះធ្លាប់សម្លាប់ខ្លួនច្រើនលើកច្រើនសា តែមិនបានសម្រេច។

ជាក់ស្តែង នៅថ្ងៃអាទិត្យម្សិលមិញនេះទៀតសោត វីជេអាណូ បាន Lived យំសោក និងទីបំផុតក៏បានយកកាំបិតចាក់ពោះខ្លួនឯងធ្វើឱ្យផ្អើលពេញបណ្តាញសង្គម ប៉ុន្តែដោយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យទាន់ពេលវេលាទើបធ្វើឱ្យនាងអាចរួចផុតជីវិតម្តងទៀត។

គួរបញ្ជាក់ដែរថា តាមរយៈការ Live អតីតតារាស្រីរូបនេះបានឱ្យដឹងថា នាងបានដើរសុំការងារគេធ្វើ និងលក់បាយដើម្បីបានប្រាក់កម្រៃចិញ្ចឹមកូន ប៉ុន្តែបែរត្រូវគេមិនរវីរវល់ជាមួយ និងប្រើសម្តីថា នាងមិនចេះធ្វើអីក្រៅពីយកប្តីគេឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង