×

កូនមាសកូនពេជ្រ! ពពោះ ៨ខែហើយតែកូនក្នុងផ្ទៃ ម៉ៃយ៉ា គ្មានធ្វើទុក្ខម្តាយនាំរំខានការងារប្រចាំថ្ងៃឡើយ

ភ្នំពេញ៖ ជាពិធីការិនីប្រចាំតន្ត្រីខារ៉ាបាវ ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យនៅ CNC ម៉ៃយ៉ា បានសាងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈរហូតមានការគាំទ្រច្រើនពីសំណាក់មហាជន។ យ៉ាងណាមិញ ដោយសាររូបសម្រស់នៅស្រស់ស្អាត និងរាងតូចស្រលូនទើបធ្វើឱ្យគ្រប់គ្នាមើលមិនដឹងថា តារាស្រីកូនកាត់អាល្លឺម៉ង់រូបនេះកំពុងពពោះកូនក្នុងផ្ទៃជិតគ្រប់ខែនោះឡើយ។

ជាក់ស្តែង កាលពីខែកក្កដា កន្លងទៅ ម៉ៃយ៉ា បានបញ្ចេញរូបថតពពោះរហូតធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងដោយនាងបានបញ្ជាក់ថា កូនក្នុងផ្ទៃបាន ៧ខែហើយ។ ទោះពោះកាន់តែធំយ៉ាងណាក៏ដោយ ប៉ុន្តែក្រឡេកទៅមើលពីសុខភាពទាំងម្តាយទាំងកូនហាក់ល្អប្រសើរជាហេតុធ្វើឱ្យ ម៉ៃយ៉ា នៅតែអាចធ្វើការងារប្រចាំថ្ងៃបានធម្មតា ជាពិសេសរាល់ពេលកាន់មេក្រូធ្វើជាពិធីការិនីនៃតន្ត្រីខារ៉ាបាវនៅ CNC ម្តងៗ។

យ៉ាងណាមិញ សប្តាហ៍កន្លងទៅ ម៉ៃយ៉ា បានផុសប្រយោគបែបនេះថា៖ “៧ឆ្នាំហើយ ដែលយើងជាដៃគូនឹងគ្នា ក្នុងកម្មវិធីតន្ត្រីខារ៉ាបាវ របស់ទូរទស្សន៍CNC ហើយយើងនឹងបន្តដំណើរវែងឆ្ងាយរួមគ្នាបន្តទៀត អរគុណដល់ក្រុមហ៊ុនខារ៉ាបាវ និងទូរទស្សន៍ CNC”។ នេះអាចជាដំណឹងបញ្ជាក់ទៅអ្នកគាំទ្រពីការសម្រាកមួយរយៈដើម្បីត្រៀមខ្លួនសម្រាលខណៈពេលនេះកូនក្នុងផ្ទៃមានអាយុ ៨ខែហើយ។

គួរបញ្ជាក់ដែរថា ទោះបីកៀកថ្ងៃសម្រាលហើយក៏ពិតមែន ប៉ុន្តែ ម៉ៃយ៉ា មិនព្រមបង្ហាញប្រាប់ថាជាកូនស្រី ឬ កូនប្រុសឡើយ។ ទោះជាយ៉ាងណា រូបថតអេកូមួយសន្លឹកឃើញទម្រង់មុខកូនក្នុងផ្ទៃច្បាស់បានធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរថាប្រាកដជាគួរឱ្យខ្នាញ់មិនធម្មតាឡើយ ដ្បិតច្រមុះស្រួចបែបកូនកាត់មិនខុសពីម្តាយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង