×

ទីបំផុតអធិរាជបើកកង់បីដែលជិះបញ្ច្រាសថ្ងៃមុនត្រូវបានអធិការដ្ឋាននគរបាលខណ្ឌរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង

ភ្នំពេញ៖ អ្នករត់កង់បីដែលបានជិះបញ្ច្រាសថែមទាំងរករឿងចង់វាយគេនៅទីសាធារណៈថ្ងៃមុន ទីបំផុតត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បានរៀបចំសំណុំរឿងបញ្ជូនអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស និងមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយទៅលើអ្នកបើកបររថយន្ត ទៅសាលាដំបូងរាជានីភ្នំពេញនារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ នេះដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកបរល្មើសច្បាប់ចរាចរណ៍។

គួរបញ្ជាក់ដែរថា ក្រោយបញ្ហាបានកើតឡើងភ្លាម វីដេអូរបស់អ្នករត់កង់បីរូបនេះត្រូវបានចែកចាយពេញបណ្តាញសង្គមរហូតនៅថ្ងៃដដែល កម្លាំងនគរបាលបានចុះទៅឃាត់ខ្លួនបុរសអ្នករត់កង់បីរូបនេះដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់មិនបង្អង់យូរផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង