×

គ្រោតគ្រាតណាស់! ស្នេហា Jisoo ត្រូវបានអ្នកខ្លះបោះពាក្យថា ស្តង់ដាបុរសដែលនាងស្រលាញ់ទាបខ្លាំង

កូរ៉េខាងត្បូង៖ ការប្រកាសជាផ្លូវការនៃទំនាក់ទំនងស្នេហារបស់តារាចម្រៀងស្រីលំដាប់ពិភពលោក Jisoo និងតារាសម្តែង Ahn Bo Hyun បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំងមិនធ្លាប់លេចឭតម្រុយអ្វីសោះ បែរស្ងាត់ៗអ្នកទាំង២ ប្រកាសពីទំនាក់ទំនងស្នេហាជាមួយគ្នាជាផ្លូវការដោយខាងផលិតកម្មរបស់អ្នកទាំង២ បានចេញបញ្ជាក់ផងដែរ។

សម្រាប់អ្នកគាំទ្រ Jisoo និង Ahn Bo Hyun បានបង្ហាញអារម្មណ៍រីករាយចំពោះទំនាក់ទំនងរបនស់អ្នកទាំង២ និងមានតែពាក្យជូនពរប៉ុណ្ណោះ ខណៈមហាជនមួយចំនួនបែរបង្ហាញការមិនពេញចិត្តដ្បិតប្រជាប្រិយភាពរបស់ Jisoo ហាក់ខ្ពស់ជាង Ahn Bo Hyun ឆ្ងាយពេក ដោយពួកគេបានបញ្ចេញមតិថា “មិននឹកស្មានស្តង់ដាបុរសដែល Jisoo ពេញចិត្តទាបដល់ថ្នាក់នេះសោះ”។

រីឯអ្នកខ្លះទៀតបានយល់ថា Ahn Bo Hyun ទាក់ទង Jisoo គ្រាន់តែចង់ទទួលបានប្រជាប្រិយភាពប៉ុណ្ណោះ ម៉្យាងទៀតក្រោយប្រកាសទំនាក់ទំនងស្នេហាមួយនេះរួចមកធ្វើឱ្យចំនួនអ្នកតាមដានតារាប្រុសរូបនេះកើនឡើង ២លាននាក់ផងដែរ។

ទោះជាយ៉ាងណា ក៏មានមតិវិជ្ជមានបានឆ្លើយតបទៅវិញថា ស្តង់ដា Ahn Bo Hyun មិនទាបនោះទេព្រោះលោកក៏ជាតារាល្បីមួយរូបដែរ ថែមទាំងសង្ហា និងចិត្តល្អទៀត ណាមួយអ្នកទាំង ២ក៏មានការងារខុសគ្នាដែរដោយម្នាក់ជាតារាចម្រៀង និងម្នាក់ទៀតជាតារាសម្តែង បែបនេះហើយមិនអាច Ahn Bo Hyun ទាក់ទង Jisoo ដោយសារសម្លឹងឃើញផលប្រយោជន៍មួយនេះឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង