×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

លីវ ជីលី ឆេះដុំនឹងពាក្យគេថានាងជា “បវរកញ្ញានាំភ្លើង” ក្រោយនាងផុសប្រយោគទាំងនេះឡើង

ភ្នំពេញ៖ ការប្រកួតយ៉ាងស្វិតស្វាញនៃកម្មវិធីប្រកួត Miss Grand Cambodia 2023 ដែលទីបំផុតបានរកឃើញអ្នកគ្រងម្កុដហើយគឺបវរកញ្ញា ភឹម ស្រីណូ តំណាងភ្នំពេញ។ ជាមួយលទ្ធផលនេះបានធ្វើឱ្យមានការសាទរដល់បវរកញ្ញារូបនេះថាស័ក្តសមនឹងក្លាយជាម្ចាស់ម្កុដជាខ្លាំង ស្របពេលដែលមហាជនមួយចំនួនក៏មានការមិនពេញចិត្តផងដែរ។

ក្រលេកទៅមើលពីប្រជាប្រិយភាពវិញបវរកញ្ញា កុយ អេនណា តំណាងឱ្យខេត្តក្រចេះ និង អ៊ិន លក្ខណា តំណាងឱ្យខេត្តប៉ៃលិន ជាបវរកញ្ញាដែលមានសន្ទុះប្រជាប្រិយភាពខ្លាំង ជាហេតុធ្វើឱ្យគ្រប់គ្នារំពឹងខ្ពស់ថាក្នុងចំណោមអ្នកទាំង ២ប្រាកដជាមានម្នាក់ច្បាស់ជាគ្រងម្កុដ Miss Grand Cambodia 2023 មិនខាន។

ប៉ុន្តែអ្វីៗខុសពីការរំពឹងទុកដែលជាលទ្ធផល កុយ អេនណា បានជាប់ជាបវរកញ្ញាលំដាប់រងទៅ១ និង អ៊ិន លក្ខណា ជាប់ជាបវរកញ្ញាលំដាប់រងទី២។ ក្រោយប្រកាសលទ្ធផលរួច ងាកទៅមើលសិស្សច្បង លីវ ជីលី បានផុសចូលរួមសោកស្តាយដល់ អ៊ិន លក្ខណា មួយរំពេចនៅលើបណ្តាញសង្គមរហូតធ្វើឱ្យមានមតិយ៉ាងច្រើនចូលទៅ Comment ថានាងជាបវរកញ្ញានាំភ្លើង។

បន្ទាប់ពីផុសចូលរួមសោកស្តាយដល់ អ៊ិន លក្ខណា និងទទួលបានមតិរិះគន់ជាច្រើនហើយនោះ លីវ ជីលី ក៏បានផុសប្រយោគមួយទៀតចូលរួមអបអរដល់ម្ចាស់ម្កុដ Miss Grand Cambodia 2023 ផងដែរ។

បើទោះជាបានផុសបែបណាក៏ លីវ ជីលី ត្រូវបានមហាជនតាមរិះគន់ឥតឈប់ឈរលើការបញ្ចេញមតិរបស់នាងរហូតធ្វើឱ្យនាងទប់កំហឹងលែងជាប់ទើបធ្វើការ Live បង្ហាញអារម្មណ៍ខឹងសម្បារចំពោះអ្នកដែលថានាងជាបវរកញ្ញានាំភ្លើងនៅលើផេកហ្វេសបុករបស់នាងទៀតផង។ ចង់ដឹងសាច់រឿងយ៉ាងណាកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង