×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

សើចក្អាកក្អាយជាមួយការលេងល្បែងកម្សាន្ត”ប៉េងប៉ុងបង្កកំណើតក្នុងផ្ទះបក្សី” ពីកម្មវិធីAnchorសំណើចតាមភូមិ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ

កម្មវិធី “Anchor សំណើចតាមភូមិ” នឹងផ្ដល់ជូននូវចំណីចក្ខុប្លែក នៅថ្ងៃសៅរ៍ខាងមុខនេះ ជាមួយនឹងការល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ដែលមានឈ្មោះថា “ប៉េងប៉ុងបង្កកំណើតក្នុងផ្ទះបក្សី” ដែលមានការអញ្ជើញចូលរួមលេងពីសំណាក់បងប្អូនរស់នៅភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រុមការងារ “Anchor សំណើចតាមភូមិ” តែងតែព្យាយាមរិះរកអ្វីដែលថ្មីប្លែក ដើម្បីបន្តចែកជូនបងប្អូនទស្សនិកជនពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ហើយសប្ដាហ៍នេះ បន្ថែមលើការលេងល្បែកកម្សាន្តហើយនោះ ពុកម៉ែបងប្អូននឹងបានទស្សនាផ្ទាំងទស្សនីយភាពនៃការបកស្រាយបទចម្រៀងដ៏ពីរោះពីតារាកិត្តិយសរបស់យើងគឺ លោក សុបិន និងកញ្ញា សុផាន់នី។

មិនត្រឹមតែប៉ុណ្ណឹងទេ បងប្អូនក៏នឹងជួបជាមួយក្រុមកំប្លែង “Anchor សំណើចតាមភូមិ” របស់យើងដែលនឹងឡើងមកសម្ដែងជូនបងប្អូនឱ្យបានផ្ទុះសំណើចនៅចុងកម្មវិធីផងដែរ តាមរយៈរឿងកំប្លែងខ្លីក្រោមចំណងជើងថា “ខុសត្រង់ចិត្តស្រាល”។ ដូច្នេះកុំភ្លេចរង់ចាំទស្សនាកម្មវិធីរបស់យើង នៅរាត្រីថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN តែមួយគត់។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង