នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ កម្មវិធី “Anchor សំណើចតាមភូមិ” នឹងផ្ដល់ជូននឹងភាពសប្បាយរីករាយ ពីស្រុកបាទី តាមរយៈការលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ ការបកស្រាយបទចម្រៀងយ៉ាងពីរោះពីតារាកិត្តិយស និងការសម្ដែងរឿងកំប្លែង។
កម្មវិធី Anchor សំណើចតាមភូមិ បានស្វាគមន៍អ្នកភូមិត្រពាំងត្រយឹង ដែលពួកគាត់បានចូលរួមលេងល្បែងកម្សាន្តជាមួយពួកយើង ដើម្បីឈ្នះរង្វាន់ពីកម្មវិធី។ នៅសប្ដាហ៍នេះ ពួកគាត់នឹងលេងល្បែងដែលមានឈ្មោះថា “ទ្រអូនផង” ដែលវិញ្ញាសាប្រកួតនៅសប្ដាហ៍នេះពិតជាប្លែកសម្រាប់បេក្ខជនរបស់យើង។
នៅវគ្គបន្ទាប់ ពុកម៉ែបងប្អូនក៏នឹងបានសណ្ដាប់បទចម្រៀងដែលមានចំណងជើងថា “ក្រយប់ម្ល៉េះ” ដែលនឹងត្រូវបកស្រាយដោយកញ្ញា Jenny ដែលមានសំនៀងដ៏ពីរោះឡើងមកលើវេទិការបស់ Anchor សំណើចតាមភូមិ។ នៅវគ្គចុងក្រោយ ក្រុមកំប្លែងរបស់យើង នឹងឡើងមកសម្ដែងរឿងខ្លី ធានាថានឹងបង្កការផ្ទុះសំណើចតាំងពីដើមរហូតដល់ចប់។
កុំភ្លេចរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕