នេះជាម៉ូដែល VESPA GTS Super Sport 300cc ដែលមានរចនាបថពិសេស រួមជាមួយបច្ចេកវិទ្យាដ៏ទំនើប។
គ្រប់ជំនាន់នៃប្រវត្តិសាស្ត្ររបស់ GTS គឺប្រកាន់យកនូវលក្ខណៈផ្ទាល់ខ្លួនដ៏រឹងមាំ តំណាងឱ្យភាពខុសៗគ្នានៃចំណង់ចំណូលចិត្ត ដោយបង្ហាញពីភាពអស្ចារ្យដែលមិនអាចប្រៀបផ្ទឹមបាន នៅក្នុងជីវិតតាមរយៈរចនាបថរបស់ Vespa GTS។
“ភាពអស្ចារ្យដែលមិនអាចប្រៀបផ្ទឹមបាន” នេះគឺជាការលើកសរសើរដល់ Vespa GTS ដ៏អស្ចារ្យ ដែលជាស្នាដៃដែលមិនធ្លាប់មាន។ តុល្យភាពដ៏អស្ចារ្យនៃរចនាបថ បច្ចេកវិទ្យាទំនើប រូមជាមួយនឹងម៉ាស៊ីនដែលមានកម្លាំងខ្លាំង Vespa GTS ត្រូវបានផលិតឡើងជាមួយនឹងភាពធន់ រឹងមាំ សម្រាប់ការប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ។
រចនាបថនៃ Vespa គឺជានិមិត្តសញ្ញានៃភាពទំនើប ហើយប្រភេទ Vespa GTS ថ្មីបានគូសបញ្ជាក់អំពីចំណុចនេះ ដោយសារប្រណីតភាពនៃតុល្យភាពរវាងភាពទាន់សម័យ ស្ទីលក្លាស៊ីកតែមួយគត់ដែលមិនចេះសាបសូន្យដែលត្រូវបានបំពាក់នៅលើ Vespa GTS ដែលបានរៀបចំដោយយកចិត្តទុកដាក់យ៉ាងលម្អិតបំផុត បូករួមជាមួយគុណភាពខ្ពស់ដែលមិនធ្លាប់មានពីមុនមក។
ម៉ូតូ Vespa GTS SuperSport ស្ទីលស្ព័រ ( បែបកីឡា) បំពាក់មកជាមួយម៉ាស៊ីនកម្លាំង 300cc ប្រភេទ HPE (High Performance Engine) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Piaggio Group ដែលមានគោលបំណងផលិតម៉ាស៊ីនឱ្យកាន់តែមានបច្ចេកវិទ្យាជឿនលឿន និងប្រសិទ្ធភាពខ្ពស់ ក្នុងលក្ខខណ្ឌកំណត់កម្រិតជាតិពុលនៅក្នុងផ្សែង រួមទាំងភាពសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈទៀតផង។
តួ Vespa GTS ថ្មីគឺដូចគ្នាទៅនឹងជំនាន់មុនៗដែលជាប្រវត្តិសាស្ត្ររបស់ Vespa គឺត្រូវបានផលិតឡើងពីដែកថែបយ៉ាងល្អបំផុត និងមាននិរន្តរភាពព្រោះវាអាចកែច្នៃ ជួសជុលឡើងវិញបាន 100% ដែលធានានូវភាពរឹងមាំដែលមិនអាចប្រៀបផ្ទឹមបាន ក៏ដូចជាការផ្តល់ជូននូវសុវត្ថិភាពខ្ពស់។ Vespa GTS ជំនាន់ថ្មីនេះ ត្រូវបានបំពាក់ជាមួយប្រពន្ធ័បូមខាងមុខថ្មីទាំងស្រុង ប៉ុន្តែរក្សាបាននូវទម្រង់បូមតែមួយចំហៀងបែបប្រពៃណី ប៉ុន្តែត្រូវបានរៀបចំឡើងវិញជាមួយបច្ចេកវិទ្យាថ្មី ដើម្បីធានាបាននូវសុវត្ថិភាព ជាពិសេសក្នុងល្បឿនលឿន និងមានភាពងាយស្រួល ក្នុងការគ្រប់គ្រងម៉ូតូ។
Vespa GTS នេះបានភ្ជាប់មកជាមួយកែបរចនាម៉ូតថ្មីដែលផ្តល់ជូននូវផាសុកភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងម៉ូតូ ដោយបានកាត់បន្ថយនូវកម្ពស់កែបផ្តល់ជូននូវភាពងាយស្រួលដល់ការទម្លាក់ជើងដល់ដីរបស់អ្នកបើកបរ។
លើសពីនេះទៅទៀត Vespa GTS បានធ្វើការអភិរឌ្ឈឈានមួយជំហានទៅមុខទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ Smart key ដោយមិនចាំបាច់ធ្វើការចាក់សោបែបបុរាណ សម្រួលដល់ប្រតិបត្តិការនៃការបញ្ឆេះម៉ាស៊ីន បើកកែប និងចាក់សោ កចង្កូតយ៉ាងងាយស្រួលដោយគ្រាន់តែទុកសោនៅក្នុងហោប៉ៅរបស់អ្នក។
ការតុបតែង និងពណ៌
Vespa បង្ហាញពីបុគ្គលិកលក្ខណៈប្លែកដាច់ពីគេ និងមានតម្លៃដែលគួរឱ្យកោតសរសើរ ដូចជាភាពទាក់ទាញ ភាពឆើតឆាយ ភាពស្រស់ស្រាយ និងសេរីភាព។
Vespa GTS SuperSport គឺជាស្ទីលស្ព័របែបកីឡារបស់ Vespa ដោយមានការតុបតែងជាមួយតែមក្រាហ្វិចបែបស្ព័រ ដោយតែមផុស និងគែមម៉ូតូមានពណ៌ខ្មៅ រត់តាមបរិវេណនៃតួម៉ូតូ។ Vespa GTS SuperSport ក៏បានបំពាក់បន្ថែមនូវផ្លាកប្រភេទ Carbon Fiber ដែលមានភាពទាក់ទាញទ្វេដង។ ពណ៌របស់ GTS SuperSport មាន ៣ ជម្រើសគឺ៖
White Innocenza, Black Opaco Matt និង Green Olive Matt ៕